ការលក់ដូរមានភាពស្មោះត្រង់ អាហារមានគុណភាព មានអនាម័យ គឺជាការរួមចំណែកដ៏សំខាន់មួយសម្រាប់ការទាក់ទាញភ្ញៀវទេសចរឱ្យជាប់ចិត្តមកលេងកម្សាន្តក្នុងខេត្ត ហើយក៏ជាដើមទុនដ៏សំខាន់សម្រាប់អាជីវករផងដែរ នេះជាការលើកឡើង និងជំរុញដល់អាជីវករទាំងអស់របស់អភិបាលខេត្តកំពត។
ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់វីថីអាហារ សួនច្បារកម្សាន្តក្នុងក្រុងកំពត ចាប់ពីតំបន់ផ្សារក្រណាត់រហូតដល់បេឡាន និងជួបសំណេះសំណាលជាមួយអាជីវករលក់ដូរចល័តតាមរទេស នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន បានក្រើនរំលឹក ក៏ដូចជាបន្តជំរុញឱ្យអាជីវករទាំងអស់ក្នុងខេត្ត មិនថាអាជីវករលក់ដូរចល័តតាមវិថីនានាក្នុងក្រុង ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋនា រួមជាមួយនិងអ្នកផ្តល់សេវកម្មលើវិស័យទេសចរណ៍ទាំងអស់ ត្រូវយកភាពស្មោះត្រង់ធ្វើជាដើមទុនក្នុងន័យដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្តបានបន្តថា អ្វីដែលសំខាន់មួយទៀតនោះបន្ទាប់ពីភាពស្មោះត្រង់ គឺការលក់ដូរអាហារដែលមានគុណភាព រស់ជាតិឆ្ងាញ់មានអនាម័យ តម្លៃសមរម្យ មិនមានការតម្លើងថ្លៃខ្ពស់ហួសហេតុដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ដែលកត្តាទាំងនេះជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន។
ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់វីថីអាហារ សួនច្បារកម្សាន្តក្នុងក្រុងកំពតនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវពន្លឿនធ្វើយ៉ាងណាឱ្យរួចរាល់នៅមុនបំណាច់ឆ្នាំ២០២៥ មុនពេលឆ្លងឆ្នាំសកល ដើម្បីផ្តល់ឱកាសឱ្យអាជីវករបានលក់ដូរ ម្ហូបអាហារ នំចំណី ជូនដល់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្ត ក៏ដូចជាបង្ហាញនូវតូបអាហារដែលមានរចនាបថខ្មែរផងដែរ។
ក្នុងឱកាសនោះដែរ ក្រុមអាជីវករដែលលក់ដូរចល័តតាមរទេសបានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលចាប់តាំងពីឯកឧត្តមមកដឹកនាំខេត្ត ប្រជាពលរដ្ឋ និងអាជីវករក្នុងខេត្តទាំងអស់ត្រូវបានគិតគូរជានិច្ច ទាំងការផ្តល់នូវស្បៀងអាហារ ការជំរុញឱ្យមានការលក់ដូរសមស្រប មានសណ្តាប់ធ្នាប់ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្នុងខេត្ត។ ក្រុមអាជីវករបានបន្តថា ឯកឧត្តមអភិបាលខេត្ត ក៏បានតែងតែមានការជួបសំណេះសំណាលជាមួយអាជីវករជាញឹកញ៉ាប់ដែរ ជាក់ស្តែងថ្ងៃនេះ ឯកឧត្តមក៏បានផ្តល់នូវអាវយឺតសម្គាល់អ្នកលក់ដូរអាហារចល័តតាមដងវិថីដល់អាជីវករ ដោយក្នុងម្នាក់ៗទទួលបានអាវពីរផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments