Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតផ្តោតការយកចិត្តទុកដាក់ លើការពង្រឹងគុណភាពសិក្សាអប់រំនៅមត្តេយ្សសហគមន៍

អភិបាលខេត្តកំពតបានលើកឡើងថា ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ អោយកាន់តែមានប្រសិទ្ធិភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បង្កើតអោយមាន មត្តេយ្យនៅតាមសហគមន៍ ដើម្បីអោយអាណាព្យាបាល មានឱកាសបាននាំកូនតូចៗរបស់ពួកគេទៅចូលរៀន មុននឹងចូលរៀននៅថ្នាក់បឋមសិក្សា។ ហើយឯកឧត្តមអភិបាលខេត្តបានជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិការដើម្បីពង្រឹងគុណភាពសិក្សាអប់រំ នៅតាមមត្តេយ្យសហគមន៍ទាំង

ថ្លែងនៅក្នុងពិធីពិធីជួបសំណេះសំណាលគ្រូមត្តេយ្យសហគមន៍ ដែលបានរៀបចំឡើងនៅសាលសន្និសិទ្ធបូកគោ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦  ឯកឧត្តម ម៉ៅ  ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតមានប្រ សាសន៍ថា រដ្ឋបាលខេត្តនឹងសហការជាមួយអាជ្ញាធរក្រុង ស្រុក រហូតដល់ថ្នាក់ឃុំ សង្កាត់ ក្នុងការផ្តល់ជូន៖ផ្តល់ប្រាក់ខែពេញមួយឆ្នាំ (ពីមុន៩ខែ) ផ្តល់អគារសាលាមត្តេយ្យសហគមន៍១១កន្លែង(មិនទាន់មានថ្នាក់រៀនត្រឹមត្រូវ)
ផ្តល់កញ្ចប់សេវាថែរក្សាសុខភាពដល់លោកគ្រូ អ្នកគ្រូ  ពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត  គិតគូរប្រាក់ខែឲ្យល្អប្រសើរ ជាមួយការផ្តល់ជូនអង្ករ ៤០គីឡូ ក្នុងមួយខែ ឆ្លើយតបសំណើ សំណូមពរ និងតម្រូវការសាលា      មត្តេយ្យសហគមន៍ជាច្រើនទៀត។ នៅក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្តក៏បានណែនាំគ្រូបង្រៀន ធ្វើជាគំរូ ជាពុម្ភផលិតធនធានមនុស្ស និងធនធានជាតិ(រាល់ឥរិយាបថរបស់គ្រូជាគំរូ) បណ្តុះវប្បធម៌កតញ្ញូ បណ្តុះស្មាតីស្រឡាញ់ជាតិ មាតុភូមិ និងជីវិតជនជាតិមួយ(វប្បធម៌ អរីយធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា ភាសា និងបូរណភាពទឹកដីជាដើម ) ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខថ្នាក់ដឹកនាំ វិស័យអប់រំ ជាផ្នែកមួយដែលត្រូវយកចិត្តទុកដាក់ និងកំពស់តាំងពីកម្រិតដំបូង។

លោក ហែម ចន្ធី អនុប្រធានការិយាល័យអប់រំកុមារតូច នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត បានយកឱកាសនោះ ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តម ម៉ៅ  ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូឡើងមានមតិសំណូមពរ និងលើកឡើងពីបញ្ហាប្រឈម ក៏ដូចជាកង្វះខាតនានានៅតាមសាលារបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយភ្លាមៗ។ បន្ទាប់ពីបានជ្រាបពីសំណូមពរ ឯកឧត្តមអភិបាលខេត្ត បានសម្រេចផ្តល់ថវិកាភ្លាមៗ ជូនដល់សាលាដែលមានការខ្វះខាត ដើម្បីយកទៅប្រើប្រាស់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន មានដូចជាការសាងសង់របង និងការបំពេញបន្ថែមនូវតុ កៅអី រួមទាំងសម្ភារបរិក្ខារសិក្សាផ្សេងៗឱ្យបានសមរម្យ។

គ្រូបង្រៀនមត្តេយ្យសហគមន៍ម្នាក់បានលើកឡើងថា តាមបទពិសោធន៍បង្រៀនកន្លងមក ប្រសិនបើអាណាព្យា  បាលគាត់មានការយល់ដឹង  ហើយបានបញ្ជូនកូនមកចូលរៀនតាមមត្តេយ្យសហគមន៍ ពិតជាមានភាពខុសប្លែកគ្នាជាងក្មេង ដែលមិនបានចូលរៀន ព្រោះថា លោកគ្រូអ្នកគ្រូ បានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់ពួកគាត់។ អ្នកគ្រូបានបន្តថា ស្របពេលដែលលោកអភិបាលខេត្តលោកផ្ដល់ការជួយជ្រោមជ្រែមបន្ថែមទៀតនោះ គុណភាព នៃការអប់រំការមានភាពល្អប្រសើរឡើង។

យោងតាមរបាយកាណ៍ពីមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត មានមត្តេយ្យសហគមន៍ចំនួន ១៣៥កន្លែង ស្មើ ១៤៩ថ្នាក់ គ្រូ ១៤៦នាក់ក្នុងនោះគ្រូជាប់ស្តង់ដា៨៨នាក់  ប្រមូលសិស្សបាន៤១២៧នាក់ (ស្រី ២០២៩នាក់) ស្នើនឹង៣០% នៃចំនួនកុមារតូចដែលបានចូលរៀនទាំងអស់ ខណៈមត្តេយ្យរដ្ឋប្រមូលសិស្សបាន៦០%  ឯកជន១០%៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង  សំណាង
















Post a Comment

0 Comments