បន្ទាប់ពីអាជ្ញាធរបានស្ថាបនាផ្លូវចូល និងផ្លូវក្រវ៉ាត់ជើងភ្នំជាបេតុងរួចមក ការធ្វើដំណើរទៅកាន់កន្លែងកម្សាន្តសំខាន់ៗនៅជុំវិញរមណីយដ្ឋានភ្នំកំពង់ត្រាច កាន់តែមានភាពងាយស្រួលជាងមុន ហើយអ្នកវិនិយោគ និងពលរដ្ឋបានបង្កើតកន្លែងផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗជាច្រើន និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តច្រើនជាងមុន ធ្វើឱ្យពលរដ្ឋនៅតំបន់នោះមានជីវភាពសមរម្យ។
ម្ចាស់អាហារដ្ឋាន “កូនភ្លោះជើងភ្នំ” កញ្ញា ស្រី ធំ បានឱ្យដឹងថា បន្ទាប់ពីអាជ្ញាធរបានស្ថាបនាផ្លូវបេតុងតភ្ជាប់ពីផ្លូវជាតិលេខ៣៣ មកភ្នំកំពង់ត្រាច និងផ្លូវបេតុងក្រវ៉ាត់ជើងភ្នំរួចមក កញ្ញាសង្កេតឃើញថា មានអ្នកវិនិយោគ និងពលរដ្ឋបានមកបើកជាអាហារដ្ឋាន និងកន្លែងសម្រាកលម្ហែនៅជុំវិញបរិវេណតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាចជាច្រើនកន្លែង។ ដោយឡែកសម្រាប់អាហារដ្ឋាន “កូនភ្លោះជើងភ្នំ” របស់កញ្ញា ក៏មានភ្ញៀវទេសចរចូលមកសម្រាកលំហែរកម្សាន្ត និងជួយគាំទ្រច្រើនផងដែរ ដោយសាររស់ជាតិម្ហូបអាហារ និងសេវាកម្មល្អ ព្រមទាំងមានតម្លៃសមរម្យ។
ចំណែកឯម្ចាស់ហាងកាហ្វេរភ្នំស អ្នកស្រី លឹម លីកីន ដែលមានទីតាំងជិតតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាចដែរនោះបានប្រាប់ឱ្យដឹងថា ហាងការហ្វេភ្នំសរបស់អ្នកស្រី ទើបតែបង្កើតនឹងបើកដំណើរការបានប្រហែលជាមួយឆ្នាំប៉ុណ្ណោះ ហើយបន្ទាប់ពីមានផ្លូវល្អកំណើនទេសចរ និងភ្ញៀវទូទៅបានមកលេងកម្សាន្តច្រើនជាងមុន។ អ្នកស្រីបានបង្ហើបឱ្យដឹងបន្ថែមទៀតថា បើស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាបន្តល្អឡើងវិញ ហើយភ្ញៀវទេសចរបន្តមានកំណើនដែរនោះ អ្នកស្រីគ្រោងនឹងបង្តើតជារីស៊តមួយបន្ថែមទៀតនៅតំបន់នេះ។
ជាភ្ញៀវទេសចរក្នុងស្រុក ដែលឧស្សាហ៍មកលំហែរកម្សាន្តនៅតំបន់ភ្នំកំពង់ត្រាច លោក យ៉ាំ បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា រាល់ពេលទំនេរពីការងារ លោកតែងតែមកសម្រាកកម្សាន្តនៅរមណីយដ្ឋានកំពង់ត្រាច ព្រោះថាទីនេះ មានកន្លែងកម្សាន្តច្រើន បរិយាកាស និងទេសភាពធម្មជាតិស្រស់ស្រាយមានភាពទាក់ទាញធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងបំបាត់ភាពស្មុគស្មាញ ពិសេសមានអាហារឆ្ងាញ់ ហើយថោកសមរម្យទៀតផង។
អភិបាលស្រុកកំពង់ត្រាច លោក អូន ខន បានបញ្ជាក់ឱ្យដឹងថា រមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់កម្ពុជា ក៏ដូចជាខេត្តកំពត ហើយបច្ចុប្បន្នអាជ្ញាធរ និងជំនាញបាននិងកំពុងយកចិត្តទុកដាក់ រៀបចំកែលម្អសោភ័ណ្ឌភាព ពិសេសការលើកកម្ពស់គុណភាពផ្លូវក្រាលគ្រួស មកជាផ្លូវបេតុងជាបន្តបន្ទាប់ ទៅតាមដំណាក់កាល ដើម្បីទាកទាញភ្ញៀវទេចរ អ្នកវិនិយោគ ព្រមទាំងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បី លើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments