ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានលើកឡើងថា ខេត្តកំពត បាននិងកំពុងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការវិនិយោគសាធារណៈនៅលើទឹក ភ្លើង ផ្លូវ។ ក្នុងការអនុវត្តដ៏ត្រឹមត្រូវ និងជោគជ័យនេះគឺខេត្តបានយកយន្តការតាមរយៈមូលនិធិឃុំជាពិសេស ជាគោលក្នុងការអនុវត្ត ដើម្បីសម្រេចបានទៅតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីបំពេញបន្ថែម និងពន្លឿនការងារនេះ ក្រុមការងាររាជរដ្ឋាភិបាលបានណែនាំឱ្យខេត្តពង្រីកភាពជាដៃគូ ជាមួយនឹងគម្រោងផ្សេងៗដូចជា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED III) គម្រោងដែលរៀបរៀងតាមរយៈអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបន្តទៀត ដើម្បីបំពេញបន្ថែម និងពន្លឿនការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខេត្ត៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments