Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ នៅតែជាកូនសោរដ៏សំខាន់ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តកំពត

ប្រជាពលរដ្ឋចំនួន ៦៧គ្រួសារក្នុងស្រុកបន្ទាយមាសដែលរងផលប៉ះពាល់ដោយសារការជីកប្រឡាយរបស់ក្រុមហ៊ុន ជីបម៉ុង មានការសប្បាយរីករាយបន្ទាប់ពីទទួលបានដំណោះស្រាយក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់អភិបាលខេត្តកំពត។ យុទ្ធសាស្ត្រឈ្នះ ឈ្នះ នៅតែជាកូនសោរដ៏សំខាន់ក្នុងការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តកំពត ដែលរយៈពេលជិត ៥ឆ្នាំវិវាទក្រៅប្រព័ន្ធតុលាការប្រមាណជាង ៣ពាន់ករណី ត្រូវបានដោះស្រាយបញ្ចប់។

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងសម្របសម្រួលផលប៉ះពាល់ពីការជីកប្រឡាយរបស់ក្រុមហ៊ុនស៊ីមង់ត៏ ជីបម៉ុង ចំនួន ៦៧គ្រួសារក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកបន្ទាយមាស។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ក្រោមកិច្ចចង្អុលការផ្តល់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាមជំរុញឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាវិវាទរវាងក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋ ដើម្បីពន្លឿនការបញ្ចប់វិវាទឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព ជៀសវាងការឡើងទៅដល់ប្រព័ន្ធតុលាការ។ ឯកឧត្ដមអភិបាលខេត្តបានបន្តថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ត្រូវបានប្រើប្រាស់គ្រប់ពេលដោះស្រាយ ដែលយទ្ធសាស្ត្រនេះគឺនឹងធ្វើឱ្យភាគីវិវាទទាំងអស់ទទួលយកដោយពេញចិត្តរៀងៗខ្លួន និងមិនមានផលប៉ះពាល់ទៅថ្ងៃក្រោយ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ជាក់ស្តែងការសម្របសម្រួលដោះស្រាយបញ្ចប់ចំពោះផលប៉ះពាល់ជូនបងប្អូនពលរដ្ឋទាំង ៦៧គ្រួសារនៅពេលនេះ គឺដើម្បីឱ្យបងប្អូនទទួលបាននូវដំណោះស្រាយដ៏សមរម្យ និង ឈ្នះ ឈ្នះ ទាំងអស់គ្នាតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋទាំង ៦៧គ្រួសារបានសាទរ និងសំដែងការសប្បាយរីករាយចំពោះយន្តការដោះស្រាយ សម្របសម្រួលរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលនាំមកនូវភាពយុត្តិធម៌ជូនពលរដ្ឋ។ ពួកគាត់បន្តថា ដំណោះស្រាយនាពេលនេះ គឺជាដំណោះស្រាយ ឈ្នះ ឈ្នះ ដ៏ពិតប្រាកដដែលបានធ្វើឱ្យពលរដ្ឋទទួលយកបានដោយក្តីសប្បាយរីករាយបំផុត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង













Post a Comment

0 Comments