Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សប្តាហ៍ក្រោយសាវម៉ាវទឹកឈូនឹងចាប់ប្រមូលផល ខណៈដែលទុរេនកំពុងសម្បូរហើយធ្លាក់ថ្លៃបន្តិច

ក្រុមអាជីវករម្ចាស់ចម្ការ ទុរេន សាវម៉ាវ ខ្នុរ ចេកពងមាន់ នៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ចាប់ពីសប្តាហ៍ក្រោយទៅ សាវម៉ាវស្រុកទឹកឈូអាចប្រមូលផលបានជាបណ្តើរៗហើយ។ សាវម៉ាវស្រុកទឹកឈូ មានរស់ជាតិផ្អែមឆ្ងាញ់ សាច់ស្រួយមិនជាប់គ្រាប់ ហើយតម្លៃមួយគីឡូ ១ម៉ឺនរៀល ខណៈដែលទុរេនធ្លាក់ថ្លៃបន្តិច ដោយសារកំពុងសម្បូរ។ ទោះយ៉ាងណាក៏ដោយ ពួកគាត់ស្នើសុំឱ្យអាជីវករទាំងអស់ដែលរស់នៅក្នុងខេត្តកំពត លក់តែផ្លែឈើក្នុងតំបន់ដើម្បីរួមគ្នាលើកកម្ពស់ និងផ្សព្វផ្សាយកសិផលក្នុងស្រុក។

ក្រុមអាជីវករលក់ដូរផ្លែឈើនៅតាមដងផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូខេត្តកំពតបានបញ្ជាក់ថា ផ្លែឈើក្នុងចម្ការពួកគាត់ដែលបានដាំរួមមាន ទុរេនប្រមូលផលមុនគេ បន្ទាប់មកមង្ឃុត សាវម៉ាវ ខ្នុរ និងចេក។ ក្រុមអាជីវករម្ចាស់ចំការបានបន្តថា ហើយចាប់ពីសប្តាហ៍ក្រោយ ឬយ៉ាងយូរនៅចុងខែនេះ ផ្លែសាវម៉ាវទឹកឈូ នឹងចាប់ផ្តើមប្រមូលផលហើយ ខណៈដែលទុរេនកំពុងតែសម្បូរ ហើយតម្លៃមានការធ្លាក់ចុះបន្តិច គឺចន្លោះពី ១ម៉ឺន ៨ពាន់រៀល ដល់ ២ម៉ឺន ២ពាន់រៀល សម្រាប់ទុរេនលេខ១។ តែយ៉ាងណាក៏ដោយ ពួកគាត់នៅតែសប្បាយរីករាយក្នុងការប្រមូលផល និងលក់ដូរផ្លែឈើក្នុងតំបន់ ហើយក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងខេត្តទាំងអស់ ជួយគាំទ្រ និងលក់តែផ្លែឈើនៅក្នុងតំបន់ទឹកឈូបានហើយ ដើម្បីរួមគ្នាលើកកម្ពស់ និងផ្សព្វផ្សាយកសិផលក្នុងស្រុក។

បើតាមការឱ្យដឹងពីមន្ត្រីកសិកម្មឃុំម៉ាក់ប្រាង្គបានឱ្យដឹងថា កសិករក្នុងស្រុកទឹកឈូដែលរស់នៅតំបន់រមណីយដ្ឋានទឹកឈូមានការដាំដំណាំទុរេនច្រើនជាងគេ ចំណែកឯសាវម៉ាវជាដំណាំបន្ទាប់បន្សំរួមជាមួយមង្ឃុត ហើយកសិករដាំលក្ខណៈជាចម្ការមានប្រហែលជាង ២០គ្រួសារ ហើយក្រៅពីនោះ គឺដាំជាលក្ខណៈគ្រួសារដោយដាំលាយឡំគ្នានៅក្នុងចម្កាទុរេន៕

អត្ថបទ និងរូបភាព៖​ មន្ទីរព័ត៌មានខេត្តកំពត












Post a Comment

0 Comments