ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរបាននាំគ្នាសម្រុកទៅកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជា ដួងទេ និងខ្សែរ៉ក ឧទ្យានដងព្រែកជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នៃបុណ្យចូលឆ្នាំ ភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងថ្ងៃទី១។
ភ្ញៀវទេចរមកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍របស់ពួកគេថា ខេត្តកំពតជាគោលដៅទេសចរណ៍ទាក់ទាញជាងគេមួយ បើទោះបីជាគ្មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឬកម្មវិធីលេងបាញ់ទឹក ប៉ាតម្សៅក្តី ក៏ភ្ញៀវទេសចរនៅតែបន្តមកលេងកម្សាន្តច្រើនដែរ។ ជាក់ស្តែងនៅរមណីយដ្ឋាន ដូងទេ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវបានមកលេងកម្សាន្តយ៉ាងច្រើនកុះករ រកន្លែងអង្គុយស្ទើរមិនបាន។ ភ្ញៀវទេសចរបន្តថា ចំពោះខេត្តកំពតគឺមានការៀបចំតុបតែងបានស្អាត សន្តិសុខសណ្តាប់ធ្នាប់ក៏មានការរៀបចំការពារបានល្អប្រសើរ អនាម័យបរិស្ថានស្អាត រីឯតម្លៃសេវាកម្មក៏អាចទទួលយកបាន។
បុគ្គលិកនៅរមណីដ្ឋានដូងទេវិញ បានប្រាប់ឱ្យដឹងដែរថា រមណីយដ្ឋានដូងទេ តែងតែងបានយកចិត្តទុកដាក់ តុបតែងលម្អទៅតាមរដូវកាលបុណ្យទាននីមួយៗ ពិសេសការពង្រឹងគុណភាពសេវា និងការរក្សាសុវត្ថិភាព ទាំងលើគោក និងលើផ្ទៃទឹក ដើម្បីធានាថា ភ្ញៀវមកលេងមានភាពកក់ក្តៅ និងរីករាយក្នុងការទទួលយកសេវា មកម្តងហើយចង់មកម្តងទៀត។ លោកបានបញ្ជាក់ ថ្ងៃទី២នេះ ភ្ញៀវបុកមកច្រើន ធ្វើឲ្យកន្លែងអង្គុយមិនគ្រប់គ្រាន់ ខ្វះជាអន្លើៗ។
ដោយឡែកនៅឯរមណីយដ្ឋានខ្សែរ៉កឧទ្យាដងព្រែកឯនោះវិញ ភ្ញៀវទេសចរកាន់តែច្រើនទាំងក្នុងខេត្ត និងតាមបណ្តាខេត្ត បានមកគាំទ្រសេវាជិះខ្សែរ៉កឆ្លងព្រែក និងអង្គុយលម្ហែក្នុងខ្ចុះ ដែលមានការតុបតែងដ៏ល្អប្រណិតនៅលើមាត់ទឹកតាមដងព្រែកដ៏ខៀវស្រងាត់ រំលេចដោយទេសភាពដងភ្នំព័ទ្ធជុំវិញគួរជាទីរីករាយ ខណៈដែលសេវាម្ហូបអាហារក៏ល្អ។
សូមបញ្ជាក់ថា ទោះបីជាខេត្តកំពតមិនមានរៀបចំសង្ក្រាន្តឆ្នាំថ្មីក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាន និងវត្តអារាមនានា ពិសេសក្នុងក្រុងកំពត បានតុបតែងលម្អភ្លើងពណ៌ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អដើម្បីឱ្យភ្ញៀវមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា និងល្បែងរបាំប្រពៃណីផ្សេងៗមានសុវត្តិភាព និងបង្ករភាពសម្បាយរីករាយ ហើយបើតាមមន្ត្រីជំនាញ រំពឹងថាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំ ភ្ញៀវទេសចរនឹងមានការកើនឡើងច្រើន៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

0 Comments