Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនភ្ញៀវទេសចរបានទៅកម្សាន្តច្រើននៅរមណីយដ្ឋាន ដូងទេ

ភ្ញៀវទេសចរដែលភាគច្រើនជាជនជាតិខ្មែរកាត់សែស្រឡាយចិន បាននាំក្រុមគ្រួសារមកលេងកម្សាន្តសប្បាយនៅរមណីយដ្ឋានដូងទេច្រើននៅក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន។ ពួកគាត់បានបង្ហាញសេចក្តីរីករាយ និងពេញចិត្តចំពោះការរៀបចំតុបតែងលម្អសោភ័ណ្ឌភាព បរិស្ថានអនាម័យ សុវត្ថិភាព គុណភាពសេវា តម្លៃម្ហូបអាហារ និងជូនពរពលរដ្ឋទាំងអស់សូមមានសុខភាព សុវត្ថិភាព ពិសេសមានលុយកាក់ហូរចូលច្រើនៗនៅឆ្នាំថ្មីនេះ។ ពួកគាត់លើកឡើងថា ពួគាត់ចូលចិត្តមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពត ដោយសារខេត្តមួយនេះមានកន្លែងកម្សាន្តច្រើន មានសុវត្តិភាព និងអនាម័យបរិស្ថានស្អាត។

ភ្ញៀវទេសចរមកលេងនៅរមណីយដ្ឋានដូងទេ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ខេត្តកំពតមានភ្ញៀវទេសចរមកលេងច្រើនគ្រប់រដូវកាល ដោយសារខេត្តមានកន្លែងដើរលេងកម្សាន្តច្រើន ស្អាតៗ ហើយទាក់ទាញទេសចរ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបានស្អាតល្អ មានសុខសុវត្តិភាពភាព ពិសេសអនាម័យបរិស្ថានស្អាត។ ពួកគាត់លើកឡើងថា ជាក់ស្តែងដូចនៅរមណីយដ្ឋានដូងទេ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញខ្លាំងជាងគេនៅតំបន់ដងព្រែក បើទោះបីជាមកប៉ុន្មានដងក៏មិនធុញដែរ។ យ៉ាងណាម៉ិញ ការគ្រប់គ្រង ការរៀបចំតុបតែងលម្អកន្លែងបានស្អាត សេវាផ្សេងៗល្អ អាចទទួលយកបាន ពិសេសអនុញ្ញាតិឱ្យបងប្អូនដែលមកលេងកម្សាន្តយកម្ហូបអាហាចូលទៀតផង។ ភ្ញៀវទេសចរបានបន្តថា ខេត្តកំពត ពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍថ្មី ប្លែករហូត ដែលធ្វើឱ្យពួកគាត់ពេលចេញដំណើរកម្សាន្តម្តងៗនឹកឃើញមុនគេគឺខេត្តកំពត ព្រោះខេត្តសមិទ្ធផលទេសចរណ៍ប្លែក ទាក់ទាញ និងថ្មីជានិច្ច មិនតែប៉ុណ្ណោះលឺថាមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ខេត្តក៏មានកន្លែងដ៏ទាក់ទាញថ្មីមួយបន្ថែមទៀតដែរ។

បុគ្គលិកនៅរមណីយដ្ឋានដូងទេ បានបញ្ជាក់ថា ក្នុងនាមជាអ្នកផ្តល់សេវាទេសចរណ៍ ការរៀបចំទីតាំងគឺឱ្យត្រូវតាមបរិបទ ឬរដូវកាលបុណ្យទានជារឿងសំខាន់។ ហើយក្រៅពីនោះ ការពង្រឹងគុណភាពសេវាកម្ម និងការបង្កើនសន្តិសុខ សណ្តាប់ធ្នាប់ និងថែរក្សាសុវត្ថិភាពជូនភ្ញៀវដែលមកកម្សាន្ត ពិសេសអ្នកលេងកីឡាលើទឹកដូចជាជិះទូកកាយយ៉ាក់ ម៉ូតូទឹក លេងស្លាយ និងកុមារតូចៗងូតទឹកកម្សាន្តជាដើម ក៏កាន់តែសំខាន់ទៅទៀតសម្រាប់នៅដូងទេនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា បើទោះបីជាបុណ្យចូលឆ្នាំថ្មីប្រពៃជនជាតិចិន-វៀតណាមចំថ្ងៃធ្វើដែលការងារក៏ពិតមែន ប៉ុន្តែលំហូរភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅក្នុងខេត្តកំពតច្រើនលើសពីថ្ងៃចុងសប្តាហ៍ ពិសេសបងប្អូនខ្មែរដែលកាត់សែស្រឡាយចិន។ លោកប្រធានមន្ទីរក៏បានបញ្ជាក់ដែរថា ចំពោះស្ថានភាពទូទៅនៅតាមតំបន់រមណីដ្ឋាន និតទីកន្លែងកម្សាន្តនានាក្នុងខេត្ត គឺរក្សាបាននូវអនាម័យបរិស្ថានល្អ គុណភាព និងតម្លៃសេវាកម្មសមរម្យ មិនមានអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះឡើយ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments