ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ៣ម៉ឺននាក់ បានមកសម្រាកលម្ហែនៅក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។ ភ្ញៀវជាតិ និងអន្តរជាតិថា ខេត្តកំពតពិតជាស្រស់ស្អាត សម្បូរកន្លែងដើរលេងកម្សាន្ត សេវាកម្មល្អ តម្លៃសមរម្យ សន្តិសុខសណ្តាប់ និងមានសុវត្ថិភាពល្អ ព្រមទាំងអនាម័យបិរស្ថានស្អាត ខណៈដែលមន្ត្រីជំនាញថា ចូលឆ្នាំចិនថ្ងៃទី១នេះ ភ្ញៀវមានការកើនឡើងជាងឆ្នាំមុន។
ទេសចរជាតិ អន្តរជាតិ និងក្រុមនិស្សិតខេត្តកំពត បានប្រាប់ឱ្យដឹងថា បើទោះជាបច្ចុប្បន្នកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ពិតមែន ប៉ុន្តែសម្រាប់ការអភិវឌ្ឍនៅទូទាំងប្រទេសនៅតែបន្តឥត់ឈប់ឈរ ហើយលំហូរភ្ញៀវកាន់តែល្អឡើង ពិសេសខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត សមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ ដែលមានភាពទាក់ទាញជាច្រើនត្រូវបានលេចចេញរូបរាងជាបន្តបន្ទាប់ ដែលបានធ្វើឱ្យទេសចរមកលេងកាន់តែច្រើន។ ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមថ្ងៃទី១ ភ្ញៀវបានមកលេងក្រុងកំពតច្រើន ពិសេសភ្ញៀវបរទេស ដោយពួកគាត់បានលើកឡើងថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ដែលបានមកដល់កម្ពុជា ពិសេសខេត្តកំពត ពួកគាត់មិនព្រួយបារម្ភរឿងសុវត្ថិភាពនោះទេ ទោះកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្រុងកំពតសរុបចំនួន ២៩.៨៧៤នាក់ ក្នុងនោះទេសចរបរទេសមានចំនួន ៥៤៣នាក់។ លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរថ្ងៃទី១ គឺមានការកើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ ១៧.០០០នាក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ដែរថា ជាទូទៅពេលមានបុណ្យទាន ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត តែងតែបានចុះទៅតាមបណ្តារមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ និងសេវាស្នាក់នៅ ទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ ដោយផ្តោតសំខាន់លើការងារបដិសណ្ឋារកិច្ច អនាម័យបរិស្ថាន ចំណីអាហារ សុវត្ថិភាព តម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណាដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពតតទៅថ្ងៃមុខទៀត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

0 Comments