Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋស្រុកឈូកទទួលបានការពនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យជាដៃគូរនៅប្រទេសបារាំង (AMH) រួមជាមួយសមគមបេសកម្មមនុស្សធម៌នៅកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានរៀបចំកម្មវិធីចុះពិនិត្យព្យាបាលជម្ងឺទូទៅ ដោយឥតគិតថ្លៃជូនដល់ពលរដ្ឋស្រុកឈូក រយៈពេល ២ថ្ងៃ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តពោធិសត្ថារាម ហៅវត្តដីក្រហម ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម យ៉ា សាដេត បានលើកឡើងថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែដាក់ចេញនូវគោលនយោបាយ ក៏ដូចជាការចង្អុលបង្ហាញដោយផ្ទាល់ដល់ភាគីពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ពីសេសក្រុមការងារចុះមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសសុខុមាលភាពពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ចាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមតែងតែចុះសាកសួរសុខទុក្ខ ក៏ដូចជាពិនិត្យដល់គ្រប់មូលដ្ឋានខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមនានា ដោយមិនទុកឱ្យបងប្អូនជួបការលំបាកដោយគ្មានការគិតគូរនោះទេ។

ឯកឧត្តមបានបន្តថា ជាក់ស្តែងថ្ងៃនេះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត កម្មវិធីចុះពិនិត្យព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃជូនដល់ពលរដ្ឋស្រុកឈូក ដែលមានរយៈពេល ២ថ្ងៃត្រូវបានរៀបចំឡើង ដែលនេះបានបង្ហាញឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលអំពីសុខុមាលភាពប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានបញ្ចាក់ដែរថា សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំងគឺតែងតែចុះមកព្យាបាលជម្ងឺជូនពលរដ្ឋដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំក្នុងខេត្តចំនួន៣ រួមមានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ដោយមានកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។

ក្នុងឱកាសនោះដែរ លោក សៅ មឿន អភិបាលស្រុកឈូក បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពីប្រទេសបារាំង ពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលបានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងស្រុកឈូកដោយមិនគិតថ្លៃ ដែលនេះជាការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋានពីសំណាក់ថ្នាក់ដឹកនាំ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments