កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ មុយ វិរ័ត្ន ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកាសាខាសមាគមនារីខេត្ត ចុះសួរសុខទុក្ខវីរ:កងទ័ពចំនួន ៥រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ មុយ វីរ័ត្ន ប្រធានប្រតិបត្តិសាខាសមាគមនារី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ពិសេសពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល ថ្នាក់ដឹកនាំខេត្ត និងសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់វីរកងទ័ព គ្រួសារកងទ័ពជានិច្ច ដោយមិនទុកចោលនោះឡើយ។ លោកជំទាវប្រធានប្រធានប្រតិបត្តិបានបន្តថា សមាគមនារីក្រោមការដឹកនាំរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត សម្តេច និងឯកឧត្តមអភិបាលខេត្តតែងតែដាក់ចុះនូវយន្តការ និងចង្អុលបង្ហាញដល់សមាគមនារីខេត្ត ឱ្យចុះជួបសំណេះសំណាល សួរសុខទុក្ខដល់វីរកងទ័ព និងគ្រួសារវីរកងទ័ពជាប់ជាប្រចាំ ដើម្បីផ្តល់នូវសម្ភារៈប្រើប្រាស់ ក៏ដូចជាស្វែងយល់ពីតម្រូវការពួកគាត់ផងដែរ។
ជាមួយគ្នានេះដែរ លោកជំទាវប្រធានប្រធានប្រតិបត្តិក៏បានសំដែងនូវការដឹងគុណចំពោះការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ពជួរមុខទាំងអស់ ដែលពោរពេញទៅដោយភាពក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងការការពារទឹកដី និងប្រជាជនពីសំណាក់ចោរឈ្លានពានថៃ ដែលតែងតែមានចិត្តចង់បានទឹកដីកម្ពុជា។ លោកជំទាវក៏បានជូនពរដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកទាំងអស់ សូមឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗដ៏ខ្លីខាមុខនេះ។
ចំពោះអំណោយដែលសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានឧបត្ថម្ភជូនវីរ:កងទ័ពដែលកំពុងសម្រាកព្យាបាលនាពេលនោះរួមមាន៖ អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

0 Comments