Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំគណៈប្រតិភូខេត្តកំពត ចូលរួមពិធីបុណ្យគំរប់ ៧ថ្ងៃ វីរៈយុទ្ធជនពលីពីរួបក្នុងស្រុកទឺកឈូ និងក្រុងកំពត

កាលពីសៀលថ្ងៃទី២១ ខែធ្នូ  ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីបុណ្យគំរប់ ៧ថ្ងៃ វីរៈយុទ្ធជនចំនួន ២រូប ដែលមួយរូបមានទីកញនៅក្នុងស្រុកទឹកឈូ និងមួយរូបទៀតមានទីលំនៅក្នុងក្រុងកំពត​ ខេត្តកំពត ដែលពិធីនេះប្រារព្ធធ្វើឡើងក្នុងវត្តសិរីធានី ស្ថិក្នុងស្រុកទឹកឈូ។

វីរៈយុទ្ធជនទាំង ២រូប រួមមាន៖​ ១- លោកអនុសេនីយ៍ឯក សេង សម្បត្តិ មានទីលំនៅក្នុងស្រុកទឹកឈូ ខេត្តកំពត.​ ២- លោកនាយចំណង់ កយ សម្បត្តិ​ មានទីលំនៅក្នុងករុងកំពត ខេត្តកំពត.​ វីរៈយុទ្ធជនទាំងពីររូប បានពលីជីវិតយ៉ាងអង់អាចក្លាហានលើសមរភូមិប្រយុទ្ធ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែន ពីទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ។​ មរណភាពរបស់វីរៈយុទ្ធជនទាំងពីររូប គឺជាការបាត់បង់ដ៏ធំធេងមួយ សម្រាប់គ្រួសារ សាច់ញាតិ និងជាតិមាតុភូមិ ព្រោះលោកទាំងពីរ ជាយោធាជួរមុខស្នេហាជាតិ ដែលបានលះបង់ជីវិត ដើម្បីសន្តិភាព និងសុវត្ថិភាពប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំនូវសេចក្តីរំលែកទុក្ខដ៏ក្រៀមក្រំ ពីប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះគ្រួសារវីរៈយុទ្ធជនដែលបានពលីទាំងពីរ។​ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានប្តេជ្ញាចិត្តបន្តយកចិត្តទុកដាក់ និងជួយគាំទ្រគ្រួសារវីរៈយុទ្ធជនទាំងពីរ ក្នុងការរៀបចំអនាគតកូនចៅឲ្យមានភាពល្អប្រសើរ និងថ្កុំថ្កើងបន្តទៅមុខ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់នូវកុលបត្រដ៏អង់អាចក្លាហាន ហ៊ានលះបងជីវិតដើម្បីបុព្វហេតុជាតិ ក្នុងការការពារទឹកដី ការពារប្រជាជន ពីការឈ្លានពានរបស់ចោសៀម និងបានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជនទាំងពីររូប សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត










Post a Comment

0 Comments