Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរស្រុកទឹកឈូ និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំពិធីដាំដើមកោងកាងចំនួន ២០២៥ដើម

នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «តស់ដាំដើមឈើ ចាំអង្កាល់ទៀត» ព្រមទាំងដាំដើមកោងកាងចំនួន ២០២៥ដើម ដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលពិធីនេះបានធ្វើឡើងនៅសហគមន៍នេសាទកំពង់សាមគ្គី សថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ថា ការរៀបចំពិធីដាំដើមកោងកាងចំនួន ២០២៥ដើមនេះឡើង គឺដើម្បីជួយដល់ជីវៈចម្រុះ មច្ចាជាតិ និងជួយក្នុង​ការ​ទប់ស្កាត់​ទឹក​ជំនន់ ឬ​ការកើន​ឡើង​​កម្ពស់ទឹកសមុទ្រ​ និង​ទប់ស្កាត់ដើម្បីកុំឱ្យមានការបាក់ច្រាំងផងដែរ។ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រតិភូ ក៏ដូចជាក្រុមក្រុមការងាររបស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលបានរៀបចំកម្មវិធីនេះឡើង ក្នុងន័យជួយដល់សហគមន៍ផង និងជួយថែរក្សានូវធបធានសមុទ្រផង។

សូមបញ្ចាក់ថា កម្មវិធី «តស់ដាំ ដើម ឈើ ចាំអង្កាល់ទៀត ឆ្នាំ២០២៥ (Lets Plant 2025)» ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី (១) ចូលរួមគាំពារជីវចម្រុះ មច្ឆា និងដី ល្បាប់តាមរយៈការដាំដើមកោងកាង ដើម្បីជាជម្រកសម្រាប់ជីវចម្រុះគ្រប់ប្រភេទ (២) បង្ការការបាក់ដីដោយសារ ទឹករលក ធ្វើឱ្យថ្លា និងបន្សុទ្ធបរិយាកាស (៣) ផ្សព្វផ្សាយអំពីសារៈសំខាន់នៃការដាំដើមកោងកាង និងការគាំពារ ធនធានធម្មជាតិ ព្រមទាំងជីវចម្រុះផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា (៤) ចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិនិងអន្តរជាតិ និងបង្កើនចំណូលដល់ជីវភាពរបស់ប្រជាជនក្នុងសហគមន៍៕










Post a Comment

0 Comments