Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជីវករនិងស្ត្រីមេផ្ទះនៅខេត្តកំពតអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងអស់រួមគ្នាគាំទ្រផលិតផលក្នុងស្រុក

ម្ចាស់ផ្សារបន្លែផ្លែឈើធម្មជាតិ និងស្ត្រីមេផ្ទះនៅខេត្តកំពត បានជំរុញលើកទឹកចិត្តដល់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យនាំគ្នាចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ព្រមទាំងបានអំពាវនាវដល់ប្រជាកសិករ សូមបន្តប្រឹងប្រែងបង្កើនទិន្នផលនៃការផលិតទាំងការចិញ្ចឹម និងការដាំដុះឱ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងនាំចេញទៅក្រៅប្រទេស។

ម្ចាស់ហាងគ្រួសារផ្សារធម្មជាតិដែលមានទីតាំងក្នុងក្រុងកំពតបានប្រាប់ឱ្យងថា ផ្សារធម្មជាតិនេះបានបើកដំណើរការរយៈពេល ៨ឆ្នាំមកហើយ ដោយផ្សារនេះលក់ផលិតផលផ្តោតសំខាន់ទៅលើបន្លែផ្លែឈើក្នុងខេត្តកំពត រួមនឹងផលិតផលមកពីតាមបណ្តាខេត្តផ្សេងៗ ព្រមទាំងផលិតផលពីក្រៅប្រទេសដែលខ្មែរផលិតមិនទាន់បានមួយចំនួនផងដែរ។ ម្ចាស់ផ្សាររូបនេះបានបញ្ជាក់ថា សម្រាប់ទីផ្សារបន្លែផ្លែឈើក្នុងស្រុកនាពេលបច្ចុប្បន្នកាន់តែល្អប្រសើរឡើង បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសារប្រជាពលរដ្ឋមានស្មារតីជាតិនិយម ហើយបានផ្តាស់ប្តូរទម្លាប់ប្រើប្រាស់ផលិតផលនាំចូល ងាកមកគាំទ្រផលិតផលខ្មែរក្នុងស្រុកវិញ។

ចំណែកស្ត្រីមេផ្ទះនៅក្រុងកំពត ក៏បានបង្ហាញការគាំទ្រចំពោះផលិតផលក្នុងស្រុក និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចូលរួមគាំទ្រផលិតផលខ្មែរ ពិសេសស្នើដល់ប្រជាកសិករសូមបន្តប្រឹងប្រែងបង្កើនទិន្នផល នៃការផលិតទាំងលើការចិញ្ចឹម និងការដាំដុះឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រើប្រាស់ និងនាំចេញទៅក្រៅប្រទេស។

សូមបញ្ជាក់ថាដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក រដ្ឋបាលខេត្តកំពតបានគ្រោងរៀបចំពិព័រណ៍ផលិតផល នៃចលនាភូមិមួយផលិតផលមួយដ៏ធំមួយ ដោយពិព័រណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ក្នុងគោលបំណង់ជំរុញទីផ្សារ និងការផលិតរបស់កសិករឱ្យកាន់តែច្រើន៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments