Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រាជរដ្ឋាភិបាល​តែងតែការយកចិត្តទុកដាក់​ និងគិតគូរសុខទុក្ខពលរដ្ឋជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ

ស្ថិតក្នុងអន្តរកាលនៃការប៉ះទង្គេចរវាងកម្ពុជា-ថៃ​នៅតាមតំបន់ព្រំដែន​ រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងធ្វេីយ៉ាងណាឱ្យមានបទឈប់បាញ់​ ក្នុងន័យដេីម្បីឈានដល់ការបញ្ចប់ការប៉ះទង្គេចដោយសន្តិវិធី។ ទន្ទឹម​នឹ​ងនោះ​ ពលរដ្ឋជនភៀសសឹកត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់​ និងគិតគូរជាចម្បង។ 


នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ​ចំនួន ២៩៧គ្រួសារ  ដែលបាននិងកំពុងស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួនក្នុងស្រុកជុំគិរី ដែលពិធីនេះធ្វេីឡេីងក្នុងបរិវេណសាលាស្រុកជុំគិរី។

មានមតិសំណេះសំណាល់នៅក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តិយសសមាគមនារីខេត្តកំពតបានលេីកឡេីងថា​ ចាប់តាំងពីពេលមានការប៉ះទង្គេចរវាងកម្ពុជា​ និងថៃ​ ប្រមុខរាជ​រដ្ឋាភិបាល​គឺសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភាកម្ពុជា​ បានខិតខំរិះរកគ្រប់មធ្យោបាយ​ ទាំងយប់ទាំងថ្ងៃដេីម្បីធ្វេីយ៉ាងណាបញ្ឈប់ការប៉ះទង្គេចនេះដោយសន្តិវិធី​ និងប្រកបដោយសន្តិភាព​ ហេីយមកដល់ពេលនេះការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលគឺទទួលបានលទ្ធផលល្អប្រសេីរ។ លោកជំទាវ​បានបន្តថា​ ទន្ទឹម​នឹង​ការគិតគូរចំពោះការបញ្ឈប់ការប៉ះទង្គេច​ បញ្ហាចម្បងបន្ទាប់របស់រាជរដ្ឋាភិបាលគឺសុខទុក្ខប្រជាពលរដ្ឋ​ ពិសសគឺពលរដ្ឋភៀសសឹក​ ដែលបញ្ហានេះត្រូវបានប្រមុខរាជរ្ឋាភិបាលកម្ពុជា​ គឺសម្តចធិបតី​ ហ៊ុន​ ម៉ាំណែត​ បានដាក់ចេញនូវគោលការណ៍​ ក៏ដូចជាកិច្ចចង្អុលការផ្ទាល់មកកាន់អាជ្ញាធរគ្រប់រាជធានី-ខេត្ត​ និងអ្នកពាក់ព័ន្ធទាំងអស់​ ឱ្យគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហា​ ស្បៀងអាហារ​ កន្លែងស្នាក់នៅ​ ការសិក្សា​ ពិសេសបញ្ហាសុខភាពរបស់ពួកគាត់ឱ្យបានដិតដល់បំផុត។

ជាមួយគ្នានេះដែរ​ លោកជំទាវប្រធានកិត្តិយសសមាគមនារី​ បានបញ្ជាក់ថា​ ក្រោយប្រទេសកម្ពុជាទទួលបានុខសន្តិភាពពេញលេញ​ មានការអភិវឌ្ឍល់គ្រប់វិស័យ​ ប្រមុខថ្នាក់ដឹកនាំកម្ពុជា​ មានសម្តេចតេជោ​ និងសម្តេចធិបតី​ តែងតែរួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ច​ដោយមិនដែលរត់ចោលប្រជាជន​ និងប្រទេសជាតិខ្លួននោះឡេីយ​ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។  លោកជំទាវ​ ក៏បានលេីកទឹកចិត្តដល់បងប្អូនជនភៀសសឹកទាំងអស់​ ត្រូវខិតខំថែទាំសុខភាព​ឱ្យបានល្អប្រសេីរ​ដេីម្បីត្រៀមវិលត្រឡប់ទៅកាន់ទីលំនៅដេីមវិញក្នុងពេលឆាប់ៗនេះ​ ពិសេសត្រូវជឿទុកចិត្តលេីប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ចប់ការប៉ះទង្គិចរវាងកម្ពុជា​ និងថៃដោយសន្តិវិធី៕

ក្នុងឱកាសនោះដែរ​ លោកជំទាវ​ប្រធាន​កិត្តិយស​សមាគមនារីខេត្តកំពត​ ក៏បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាករបស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ ដែលជានិច្ចជាកាលលោកទាំងពីរតែងតែគិតគូរ​ និងជំរុញឱ្យសមាគមចុះជួបពលរដ្ឋនៅតាមមូលដ្ឋាន​ ពិសេសពលរដ្ឋភៀសសឹកដេីម្បីបានដឹងពីការលំបាក​ ក៏ដូចជាតម្រូវការផ្សេង​ ហេីយត្រូវជួយដោះស្រាយ​ និងសម្រួលឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង













Post a Comment

0 Comments