Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

លោកជំទាវហ៊ុន ចាន់ធីប្រាប់ឲ្យជនភៀសសឹកដែលមានវ័យចាស់និងស្ត្រីមានផ្ទៃពោះថែទាំសុខភាព

ខណៈដែលអាកាសធាតុប្រែប្រួលធ្លាក់ខ្យល់ខ្លាំង ហើយត្រជាក់ផងនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានណែនាំឲ្យប្រជាពលរដ្ឋជនភៀសសឹក ជាពិសេសកុមារតូច ម្តាយនិងទារក ស្ត្រីមានផ្ទៃពោះ និងចាស់ជរា ត្រូវខិតខំថែរក្សាសុខភាព ដើម្បីត្រៀមខ្លួនវិលត្រឡប់ទៅគេហដ្ឋានវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ជនភៀសសឹកនៅស្រុកកំពង់ត្រាចនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុក លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ចូលរួមរំលែកសេចក្តីទុក្ខព្រួយ និងការលំបាករបស់បងប្អូនជនភៀសសឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខ និងជួយលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់បងប្អូនស្ត្រី និងកុមារ។ 
លោកជំទាវបានបញ្ជាក់ថា ដោយសារប៉ុន្មានថ្ងៃនេះ អាកាសធាតុប្រែប្រួល មានខ្យល់ខ្លាំង និងសីតុណ្ហភាពចុះត្រជាក់ ដូច្នេះសូមឲ្យបងប្អូនជាជនភៀសសឹក យកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ពិសេស គ្រួសារដែលមានកូនតូចៗ ត្រូវពាវឲ្យក្រាស់ៗ មាតានិងទាំរកត្រូវការពារខ្លួនកុំឲ្យផ្តាសាយ ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យទៀងទាត់ និងលោកយាយលោកតាត្រូវទទួលអាហារ និងដំណេកឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមវិលត្រឡប់ទៅផ្ទះវិញក្នុពេលឆាប់ៗនេះ។ 
អភិបាលស្រុកកំពង់ត្រាច លោក អូន ខន ប្រាប់ប្រាប់ឲ្យដឹងថា ក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត រដ្ឋបាលស្រុកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូនជនភៀសសឹក។
................១អភិបាលស្រុក(១នាទី)..........។
ប្រជាពលរដ្ឋជនភៀសសឹកមកពីខេត្តកោះកុង និងក្រុងប៉ោយប៉ែត បានថ្លែងអំណោគុណដល់អាជ្ញាធរ និងសមាគមននារីខេត្តកំពត ដែលបានយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់ពួកគេ និងថាពួកគេចង់ឲ្យស្ថានភាពនៅតំបន់ព្រំដែនស្ងប់សុខវិញ ដើម្បីឆាប់បានត្រឡប់ទៅផ្ទះ បានរៀនសូត្រ និងធ្វើការ។
................២ ជនភៀសសឹក(១នាទី ១៣វិ)..........។
តាមការបញ្ជាក់របស់លោកអភិបាលស្រុកកំពង់ត្រាច ថាជនភៀសសឹកដែលមកស្នាក់អាស្រ័យបណ្តោះអាសន្នជាមួយសាច់ញាតិក្នុងស្រុកកំពង់ត្រាច បានត្រឡប់ទៅវិញជាង៤០០គ្រួសារហើយ នៅសល់តែ២៥០គ្រួសារប៉ុណ្ណោះ៕..................................
ខណៈដែលអាកាសធាតុប្រែប្រួលធ្លាក់ខ្យល់ខ្លាំង ហើយត្រជាក់ផងនោះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានណែនាំឲ្យប្រជាពលរដ្ឋជនភៀសសឹក ជាពិសេសកុមារតូច ម្តាយនិងទារក ស្ត្រីមានផ្ទៃពោះ និងចាស់ជរា ត្រូវខិតខំថែរក្សាសុខភាព ដើម្បីត្រៀមខ្លួនវិលត្រឡប់ទៅគេហដ្ឋានវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។
............................
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ជនភៀសសឹកនៅស្រុកកំពង់ត្រាចនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុក លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ចូលរួមរំលែកសេចក្តីទុក្ខព្រួយ និងការលំបាករបស់បងប្អូនជនភៀសសឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខ និងជួយលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់បងប្អូនស្ត្រី និងកុមារ។ 
លោកជំទាវបានបញ្ជាក់ថា ដោយសារប៉ុន្មានថ្ងៃនេះ អាកាសធាតុប្រែប្រួល មានខ្យល់ខ្លាំង និងសីតុណ្ហភាពចុះត្រជាក់ ដូច្នេះសូមឲ្យបងប្អូនជាជនភៀសសឹក យកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ពិសេស គ្រួសារដែលមានកូនតូចៗ ត្រូវពាវឲ្យក្រាស់ៗ មាតានិងទាំរកត្រូវការពារខ្លួនកុំឲ្យផ្តាសាយ ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យទៀងទាត់ និងលោកយាយលោកតាត្រូវទទួលអាហារ និងដំណេកឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមវិលត្រឡប់ទៅផ្ទះវិញក្នុពេលឆាប់ៗនេះ។ 
អភិបាលស្រុកកំពង់ត្រាច លោក អូន ខន ប្រាប់ប្រាប់ឲ្យដឹងថា ក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត រដ្ឋបាលស្រុកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូនជនភៀសសឹក។

ប្រជាពលរដ្ឋជនភៀសសឹកមកពីខេត្តកោះកុង និងក្រុងប៉ោយប៉ែត បានថ្លែងអំណោគុណដល់អាជ្ញាធរ និងសមាគមននារីខេត្តកំពត ដែលបានយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់ពួកគេ និងថាពួកគេចង់ឲ្យស្ថានភាពនៅតំបន់ព្រំដែនស្ងប់សុខវិញ ដើម្បីឆាប់បានត្រឡប់ទៅផ្ទះ បានរៀនសូត្រ និងធ្វើការ។

តាមការបញ្ជាក់របស់លោកអភិបាលស្រុកកំពង់ត្រាច ថាជនភៀសសឹកដែលមកស្នាក់អាស្រ័យបណ្តោះអាសន្នជាមួយសាច់ញាតិក្នុងស្រុកកំពង់ត្រាច បានត្រឡប់ទៅវិញជាង៤០០គ្រួសារហើយ នៅសល់តែ២៥០គ្រួសារប៉ុណ្ណោះ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
















Post a Comment

0 Comments