Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សាខាសមាគមនារីខេត្តកំពតបន្តចុះសួរសុខទុក្ខនិងផ្តល់អំណោយជូនជនភៀសសឹកក្នុងស្រុកដងទង់

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ទុក្ខលំបាក និងសេចក្តីខ្វះខាត ក្នុងជីវភាពរបស់គ្រួសារជនភៀសសឹក ដែលបាននិងកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្នក្នុងខេត្តកំពត លោកជំទាវ ម៉ុយ មុន្នីរ័ត្ន ប្រធានប្រតិបក្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព  និងអភិវឌ្ឍន៍ខេត្តកំពត បានចុះសួរសុខទុក្ខ និងនាំយកកំណោយផ្តល់ជួនជនភៀសសឹកនៅក្នុងស្រុកដងទង់។

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ លោកជំទាវ ម៉ុយ មុន្នីរ័ត្ន ប្រធានប្រតិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត តំណាងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តយសសាខាសមាកមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត បានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនបងប្អូនជនភៀសសឹក ដែលបាននិងកំពុងស្នាក់នៅបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួនក្នុងស្រុកដងទង់ ខេត្តកំពត ចំនួន គ្រួសារ ដែលពិធីនេះធ្វេីឡេីងក្នុងបរិវេណសាលាស្រុកដងទង់។ 

មានមតិសំណេះសំណាល់នៅក្នុងឱកាសនោះ លោកជំទាវ ម៉ុយ មុន្នីរ័ត្ន បានគូសបញ្ជាក់ថា ក្រោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សុខទុក្ខពលរដ្ឋគឺជាការងារអាទិភាពរបស់អាជ្ញាធរ ហេីយការខ្វះខាតរបស់ពលរដ្ឋត្រូវបានដោះស្រាយភ្លាមៗ និងទាន់ពេលវេលា។  លោកជំទាវបានបន្តថា បច្ចុប្បន្ន ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច នៅតែបន្តគិតគូកាន់តែខ្លាំងថែមទៀត សម្តេចបានចង្អុលបង្ហាញដោយផ្ទាល់ដល់អាជ្ញាធរគ្របលំដាប់ថ្នាក់ ឱ្យចុះដល់មូលដ្ឋានផ្ទាល់ ដេីម្បីពិនិត្យ និងដោះស្រាយរាល់តម្តូវការ និង ការខ្វះខាតរបស់ប្រជាលរដ្ឋក្នុងមូលដ្ឋានខ្លួន។
ជាក់ស្តែងពេលនេះ ក្រោយមានការប៉ះទង្គិចរវាងកម្ពុជា និងថៃ ប្រជាពលរដ្ឋនៅតាមខេត្តជាប់ព្រំដែនជាមួយថៃ បានភៀសសឹកមករស់នៅបណ្តោះអាសន្នជាមួយសាច់ញ្ញាតិនៅក្នុងខេត្តកំពត ហើយការចុះសួរសុខទក្ខបងប្អូន នៅពេលនេះ គឺជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត  ។ 

លោកជំទាវក៏បានស្នើដល់ពលរដ្ឋជនភៀសសឹក សូមជឿជាក់លើរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី ក្នុងការស្វែងរកសន្តិភាពមកជូនបងប្អូនជនរួមជាតិ  ពិសេសជឿជាក់លើវីរភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាក្នុងការការពារបូរណៈភាពទឹកដី ការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments