ទស្សនាទានរបស់លោកបណ្ឌិត យង់ ពៅ មិនមែនឱ្យមនុស្សប្រឹងលើសអាហារ ៣ពេល ហើយកើតគំនិតលោភលន់នោះទេ ប៉ុន្តែជាមតិដាស់សតិស្មារតីមនុស្ស ឱ្យខិតខំកសាងខ្លួន និងមានជាតិនិយមខ្ពស់។ កាលណាបុគ្គលទន់ខ្សោយ នឹងនាំឱ្យមានគ្រួសារទន់ខ្សោយ ហើយជិះឥទ្ធិពលដល់សង្គមបែបនោះដែរ។ "បើគិតត្រឹមតែអាហារ ៣ពេល មនុស្សយើងមិនប្រឹងនោះទេ មិនខុសពីការរស់ ១ថ្ងៃ គិត ១ថ្ងៃ។ ប៉ុន្តែ បើគិតលើសពីអាហារ ៣ពេល មនុស្សនឹងប្រឹង ហើយខំកសាងខ្លួន ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ"។ លោកបណ្ឌិត យង់ ពៅ បញ្ជាក់បែបនេះ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានលើកពីទ្រឹស្តីសេរីរៈរបស់លោក Friedrich Ratzel មកពន្យល់ថា៖
*រដ្ឋប្រៀបបានជាសរីរាង្គមានជីវិត វាមានអាយុកាលកើតនិង ស្លាប់ តាមរយៈការកើនឡើងនិងការធ្លាក់ចុះនៃអំណាច
*រដ្ឋត្រូវការចំណីអាហារដើម្បីរស់ ហើយចំណីអាហារទាំង នោះទទួលបានពីទឹកដីរបស់រដ្ឋ ដែលមានអំណាចតិចជាង
*រដ្ឋត្រូវការលំហនៃការរស់នៅ ហើយរដ្ឋនឹងស្លាប់បើមិនបាន ពង្រីកខ្លួនទេ
*ការពង្រីកព្រំដែនបង្កើននូវកម្លាំងនិងសុខភាពរបស់រដ្ឋ ហើយសមុទ្រគឺជាប្រភពដ៏ប្រសើរបំផុត៕
0 Comments