Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលករជាង ១ពាន់នាក់បានវិលត្រឡប់មកស្រុកកំណើតក្នុងខេត្តកំពតដោយសុវត្ថិភាព

ប្រធានក្រុមការងារនៃគណៈកម្មការសម្រាប់ទទួលពលករខ្មែរស់នៅខេត្តកំពតវិលត្រឡប់ពីប្រទេសថៃ បានប្រាប់ឱ្យដឹងថា រដ្ឋបាលខេត្តកំពតបញ្ជូនរថយន្តចំនួន ១៨គ្រឿងរង់ចាំដឹកពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលវិលមកស្រុកកំណើតវិញ។ ហើយគិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចំនួនពលករខ្មែររស់នៅខេត្តកំពត ១  ,១៤៣នាក់ បានមកដល់ស្រុកកំណើតដោយសុវត្ថិភាព។

ប្រធានក្រុមការងារ នៃគណៈកម្មការសម្រាប់ទទួលពលករខ្មែររស់នៅខេត្តកំពតវិលត្រឡប់ពីប្រទេសថៃ  ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត បានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែន (កម្ពុជា-ថៃ) និងដោយមានការណែនាំពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពត ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានបញ្ជូនរថយន្តដឹកអ្នកដំណើរ ១៨គ្រឿង សម្រាប់រង់ចាំដឹកពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ។ ក្នុងនោះ ច្រកអន្តរជាតិដូង ខេត្តបាត់ដំបង មានរថយន្ត ៩គ្រឿង ច្រកអន្តរជាតិចាំយាម ខេត្តកោះកុង មានចំនួន ៤គ្រឿង និងច្រកព្រំ ខេត្តប៉ៃលិន មានចំនួន ២គ្រឿង ហើយថ្ងៃនេះរដ្ឋបាលខេត្តបញ្ជូនបន្ថែម ៣គ្រឿងទៀត។

ឯកឧត្តមបានបន្តថា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មកដល់ត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចំនួនពលករខ្មែររស់នៅខេត្តកំពត ដែលបានវិលត្រឡប់ពីប្រទេសថៃ សរុបចំនួន ១,១៤៣នាក់ ស្រី ៥១០ នាក់ ប្រុស ៦៣៣នាក់។ ក្នុងនោះ៖១. ក្រុងកំពត ចំនួន ១១នាក់ ស្រី ០៥នាក់, ២.ស្រុកទឹកឈូ មានចំនួន ៦៨នាក់ ស្រី ២៧នាក់, ៣.ស្រុកឈូក មានចំនួន២៨៤នាក់ ស្រី ១២៦នាក់, ៤.ស្រុកជុំគីរី មានចំនួន ១១៩នាក់ ស្រី ៥០នាក់, ៥.ស្រុកបន្ទាយមាស មានចំនួន ៣៩១នាក់ ស្រី ១៨១នាក់, ៦.ស្រុកកំពង់ត្រាច មានចំនួន ៩១នាក់ ស្រី ៤៣នាក់, ៧.ស្រុកអង្គរជ័យមានចំនួន ១០៩នាក់ ស្រី ៤៩នាក់, ៨.ស្រុកដងទង់មានចំនួន៥៥នាក់ ស្រី ២៣នាក់, ៩.ក្រុងបូកគោ មានចំនួន ១៥នាក់ ស្រី ០៦នាក់។

ឯកឧត្តមបានបញ្ចាក់ ក្រុមការងារនៅតែបន្តរង់ចាំទទួលបងប្អុនពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតក្នុងខេត្តកំពតវិញជាបន្តទៀតរហូតអស់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត











Post a Comment

0 Comments