Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋនិងយុវជនក្នុងខេត្តកំពតនាំគ្នាចូលរួមបរិច្ចាគឈាមដើម្បីបង្ការទុកជួយសង្គ្រោះជីវិតពលរដ្ឋនិងកងទ័ព

ប្រជាពលរដ្ឋ និងយុវជនខេត្តកំពតបានបង្ហាញទឹកចិត្តសប្បាយរីករាយ មកចូលរួមបរិច្ចាគឈាមដើម្បីបង្ការទុកសម្រាប់ជួយសង្គ្រោះជីវិតកងទ័ព ឬបងប្អូនពលរដ្ឋដែលរងរបួសក្នុងការវាយប្រហារនៅតំបន់ព្រំដែន(កម្ពុជា-ថៃ) ឬហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ។ មន្ត្រីជំនាញថាកម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌នេះ ធ្វើឡើងក្នុងបំណងបង្កភាពងាយស្រួលដល់ពលរដ្ឋដែលចង់ចូលរួមបរិច្ចាគ តាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។

ក្រុមយុវជនដែលបានចូលរួមបរិច្ចាគឈាម បានបង្ហាញនូវការគាំទ្រចំពោះការរៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីឱ្យពួកគាត់អាចចូលរួមចំណែក ក្នុងការបង្ការជួយដល់កងពៀទ័ព ឬបងប្អូនប្រជាពលរដ្ឋ ដែលរងរបួសក្នុងការវាយប្រហាររបស់កងព័ទថៃមកលើកម្ពុជា ឬរងរបួសក្នុងហេតុការណ៍ផ្សេងៗ។ ពួកគាត់បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសាមគ្គីគ្នា ជួយឧបត្តម្ភគាំទ្រ និងលើកទឹកចិត្តដល់កងទ័ពតាមគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន មិនថាការបរិច្ចាគឈាម ថវិកា សម្ភារៈ ឬអ្វីដែលអាចផ្តល់បាន ក្នុងនាមខ្មែរជួយខ្មែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ បានបញ្ជាក់ថា កម្មវិធី "បរិច្ចាគឈាមដើម្បីបុព្វហេតុមនុស្សធម៌" គឺធ្វើឡើងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងន័យដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានបំណងចង់បរិច្ចាគឈាម តាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយមិនចាំបាច់ធ្វើដំណើរទៅដល់រាជធានីភ្នំពេញ។ ហើយការបរិច្ចាគនឹងបន្តធ្វើនៅសាលសន្នសីទ បូកគោ សាលាខេត្តកំពត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយថ្ងៃបន្ទាប់ នឹងបន្តធ្វើនៅមន្ទីរបង្អែកខេត្ត នៅរៀងរាល់ថ្ងៃក្នុងម៉ៅងធ្វើការ។

បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ផ្ទុយទៅវិញវាជួយធ្វើឱ្យសុខភាពកាន់តែល្អប្រសើរ។ ជាងនេះទៅទៀត ការបរិច្ចាគឈាមក្នុងពេលនេះ ក៏បានបង្ហាញអំពីស្មារតីស្នេហាជាតិមាតុភូមិ និងអាយុជីវិតរបស់កងទ័ព និងប្រជាជនខ្មែរផងដែរ ខណៈដែលការវាយប្រហាររបស់ទាហានថៃមកលើទឹកដីកម្ពុជា ក្នុងតំបន់ក្បែរព្រំដែននៅតែបន្តមាននៅឡើយនោះ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments