Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥តាមឃុំ-សង្កាត់កាន់តែមានភាពងាយស្រួលនិងមានដំណើរការល្អ

ក្រុមការងារចុះឈ្មោះបោះឆ្នោត (ក.ច.ប) និងអាជ្ញាធរឃុំ-សង្កាត់ បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ កំពុងដំណើរការល្អ ប្រជាពលរដ្ឋមានការយល់ដឹង និងបានមកពិនិត្យ ហើយធ្វើជីវមាត្រជាបន្តបន្ទាប់ ខណៈដែលការផ្ទេរការិយាល័យ និងការចុះឈ្មោះថ្មីមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។

អនុប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត លោក តេង រីយ៉ុន បានឱ្យដឹងថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ គឺធ្វើឡើងមានរយៈពេល ២៦ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ លោកប្រធានក្រុមការងារបានបន្តថា ក្នុងរយៈពេល ៥ថ្ងៃ កន្លងមកនេះ សង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកពិនិត្យ និងចុះឈ្មោះបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ព្រមទាំងមានការយល់ដឹងច្រើន។

ចៅសង្កាត់កំពង់កណ្តាល លោក ទី វុទ្ធី បានឱ្យដឹងដែរថា សម្រាប់សង្កាត់កំពង់កណ្តាល ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្នោះបោះឆ្នោត (គជប) មានចំនួនសរុប ៤.៨៨៥នាក់ ហើយការចុះឈ្មោះថ្មី ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៤ គឺបានចំនួន ២០នាក់ និងធ្វើជីវមាត្របានចំនួន ១៦៥នាក់។ លោកបានបញ្ជាក់ថា ចំពោះដំណើរកាពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ គឺកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។

ចំណែកឯប្រជាពលរដ្ឋដែលបានមកធ្វើការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ក៏បានបង្ហាញអារម្មណ៍រីករាយក្នុងការមកពិនិត្យ និងចុះឈ្មោះបោះឆ្នោតដែរថា ការមកពិនិត្យ និងចុះឈ្មោះបោះឆ្នោត គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុត្រូវបោះឆ្នោត។ ទន្ទឹមនឹងនោះ លោកក៏បានស្នើដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអ្នកដែលគ្រប់អាយុបោះឆ្នោត គួររូសរាន់មកពិនិត្យ និងចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដើម្បីងាយស្រួលក្នុងទៅបោះឆ្នោត។ 

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតពលរដ្ឋមានឈ្មោះក្នុងបញ្ជីឆ្នាំ២០២៤ សរុបចំនួន ៤៣៥.០២៦នាក់ ក្នុងនោះពលរដ្ឋពលរដ្ឋត្រូវធ្វើជីវមាត្រចំនួន ២៩០.៣៦៨នាក់។ ហើយបើយោងតាមរបាយការណ៍ស្តីពីលទ្ធផល នៃការចុះឈ្មោះបោះឆ្នោតតាមបណ្តាឃុំ-សង្កាត់នៃខេត្តកំពត គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋមកចុះឈ្មោះបន្ថែមចំនួន ១.៥៣៦នាក់ ក្នុងនោះ៖ ចុះឈ្មោះថ្មីមានចំនួន ១.០៧៧នាក់ ផ្ទេរចូល ៣២៤នាក់ ប្តូរការិយាល័យក្នុងឃុំ ១៣៥នាក់ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៥០២នាក់ សរុបពលរដ្ឋក្នុងបញ្ជីបោះឆ្នោតគិតត្រឹមថ្ងៃទី៤ ខែឧសភា មានចំនួន ៤៣៦.០៦០នាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments