Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រុមបញ្ញវន្តខេត្តកំពតជឿជាក់ថារាជរដ្ឋាភិបាលនឹងធ្វើឲ្យតំបន់អភិវឌ្ឍន៍ CLV រីកចម្រើនក្នុងពេលឆាប់ៗ

ក្រុមនិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត បានបង្ហាញនូវការគាំទ្រ និងគំនិតសុទ្ធិនិយមចំពោះរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍នៅខេត្តចំនួន៤ ជាពិសេសតំបន់ត្រីកោណអភិវឌ្ឍន៍ CLV  ថានឹងធ្វើឲ្យប្រសើរ ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ការអភិវឌ្ឍន៍ផ្សេងៗ និងមានកិច្ចសហការល្អជាមួយប្រទេសជិតខាង ជំរុញឲ្យមានកំណើនមនុស្សរស់នៅច្រើន ទាក់ទាញអ្នកវិនិយោគ និងបង្កើតឱកាសការងារផងដែរ។

សាស្ត្រាចារ្យព័ត៌មានវិទ្យា លោកស្រី ផន យ៉េង បានបង្ហាញការយល់ឃើញរបស់ខ្លួនថា តាមការមើលឃើញប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជានៅខេត្តកំពត តែងតែគាំទ្រ ជឿជាក់ ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជាក់ស្តែង គ្រាន់តែរាជរដ្ឋាភិបាលប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនភ្លាម ប្រជាពលរដ្ឋយ៉ាងច្រើនផុសផុល បានចូលរួមបរិច្ចាគ។ ហើយបើពិនិត្យមើលតាមការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លោកស្រីសាស្ត្រាចារ្យជឿជាក់ថា មិនយូរប៉ុន្មានទេ តំបន់នោះ និងមានការអភិវឌ្ឍន៍រីកចម្រើន ដូចនៅតាមបណ្តាខេត្តផ្សេងៗដូច្នេះដែរ ដែលស្របទៅនឹងចក្ខុវីស័យអភិវឌ្ឍន៍ឆ្នាំ២០៣០ និង២០៥០។

ក្រុមបញ្ញវន្តក៏ជឿដែរថា (CLV-DTA)  នឹងជួយតភ្ជាប់សេដ្ឋកិច្ចដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី  ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ជាដើម  បង្កើនការការពារសន្តិសុខ និងការពារជាតិ ពិសេសការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀន ការកាប់ឈើខុសច្បាប់ អំពើភេរវកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សេវាសុខាភិបាល និងកិច្ចសហប្រតិបត្តិការគ្រប់គ្រង់គ្រោះមហន្តរាយឆ្លងកាត់ព្រំដែន៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments