Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពិធីបុណ្យសមុទ្រលើកទី១១ នឹងរៀបចំធ្វើឡើងនៅខេត្តកំពត ក្រោមប្រធានបទ "អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ"

ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពី ការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ “អបអរ បេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ១៣កើត ដល់ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣-ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដែលនិងរៀបចំធ្វើឡើងនៅខេត្តកំពត។

បើតាមសេចក្តីជូនដំណឹងលិខិតលេខ ៣៧៧ សជណ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងកម្មវិធីបើកជាផ្លូវការនាថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤៕









Post a Comment

0 Comments