ប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ពីរាជធានីភ្នំពេញកមខេត្តកំពត បានលើកឡើងថា ចាប់តាំងពីមានសេវារថយន្តក្រុងជិះដោយឥតគិតថ្លៃ សិស្ស និស្សិត កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ សប្បាយចិត្តខ្លាំង ក្នុងការធ្វើដំណើរមកលេងស្រុកកំណើត ព្រោះការធ្វើដំណោះងាយស្រួល ចំណេញពេលវេលា ថវិកា និងមានសុវត្ថិភាព ខណៈដែលបុគ្គលិករដ្ឋករស្វយ័តដឹកជញ្ជូនថាឆ្នាំនេះសន្ទុះអ្នកជិះច្រើនជាងឆ្នាំមុន។
ប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ពីភ្នំពេញ មកកាន់ខេត្តកំពត ក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ បានលើកឡើងថា ពួគាត់ មិត្តភក្តិរួមការងារ និងសាច់ញាតិបងប្អូនជាច្រើន សប្បាយរីករាយ ក្នុងការមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយសារ រាជរដ្ឋាភិបាល បានលើកទឹកចិត្តផ្តល់សេវារថយន្តក្រុងជិះដោយឥតគិតថ្លៃ។ សេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃ ជួយសម្រួលច្រើនដល់ សិស្ស និស្សិត កម្មករ កម្មការិនី និងពលរដ្ឋទូទៅ ឲ្យអាចធ្វើដំណើរមកជួបជុំគ្រួសារ ឯស្រុកកំណើតដោយសុវត្ថិភាព ចំណេញពេលវេលា និងថវិកា។
បុគ្គលិករដ្ឋករស្វយ័តដឹកជញ្ជូន លោក ពៅ សុវណ្ណរិទ្ធី បានបញ្ជាក់ថា ឆ្នាំនេះសន្ទុះពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃមកខេត្តកំពតច្រើនជាងឆ្នាំមុន ខណៈការបើកបរ មានការណែនាំធ្វើយ៉ាងណា ត្រូវរក្សាសុវត្ថិភាព និងភាពងាយស្រួល ដល់ពលរដ្ឋទាំងពេលឡើងរថយន្ត ពេលធ្វើដំណើរតាមផ្លូវ និងពេលចុះពីរថយន្តវិញ។
ប្រធានក្រុមការងារដឹកញ្ជូនប្រជាពលរដ្ឋមកកាន់ខេត្តកំពត លោក អ៊ាម ច័ន្ទគ្រឹស្នា បានប្រាប់ឲ្យដឹងថា រាជរដ្ឋាភិបាលផ្តល់រថយន្ត១០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ មកកាន់ខេត្តកំពត ។ ហើយកាលពីថ្ងៃទី២៩ ខែកញ្ញា រថក្រុងចេញមក ចំនួន៤គ្រឿង ដោយឡែកថ្ងៃនេះ រថយន្តក្រុងបានចេញមកកំពត ចំនួន ៦គ្រឿង៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments