នៅថ្ងៃទី២០ និង២១ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូអង្គទូកចំនួន ១២ស្ថានទូតប្រចាំនៅកម្ពុជា បានធ្វើដំណើរទស្សនកិច្ចសិក្សាមកកាន់ខេត្តកំពត ហើយបន្ទាប់ពីបានចុះទៅទស្សនាតំបន់សត្តានុពលមួយចំនួន និងបានស្តាប់បទបង្ហាញរបស់ឯកឧត្តមអភិបាលខេត្តកំពត គណៈប្រតិភូអង្គទូតចាប់អារម្មណ៍ និងមានការភ្ញាក់ផ្អើល ព្រមទាំងកោតសរសើរយ៉ាខ្លាំងចំពោះសក្តានុពល និងការអភិវឌ្ឍន៍របស់ខេត្តកំពត។
ឯកឧត្តម ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឱ្យដឹងថា ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូអង្គទូតមកខាន់ខេត្តកំពតនាពេលនេះ គឺជាផ្នែកមួយនៃកិច្ចការអនុវត្តជំរុញការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបានឆាប់រហ័ស ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០ និង២០៥០។ ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា ក្រោមប្រធានបទ “ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈម្ហូបអាហារ”។ ឯកឧត្តមបានបញ្ជាក់ថា វិទ្យាស្ថានបានសម្រេច ដឹកនាំគណៈប្រតិភូអង្គទូតចុះមកធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពតនេះ ព្រោះចង់ឱ្យគណៈប្រតិភូអង្គទូតបានឃើញដោយផ្ទាល់ភ្នែក អំពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ដែលជាខេត្តមួយលេចធ្លោរបស់កម្ពុជា និងមានអំណោយផលសម្រាប់ការវិនិយោគលើវិស័យផ្សេងៗ មានដូចជាទេសចរណ៍ និងកសិកម្មជាដើម។
បន្ទាប់ពីបានចុះធ្វើទស្សនកិច្ចសិក្សានៅតំបន់ចំការម្រេចកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា និងបានស្តាប់ការធ្វើបទបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅពេលរសៀលថ្ងៃដដែលនាសាលប្រជុំសាលាខេត្តកំពត ឯកឧត្តមឯកអគ្គរាជទូត/រដ្ឋទូត និងអង្គទូត បានបង្ហាញនូវការចាប់អារម្មណ៍ និងកោតសរសើរនូវអ្វីដែលខេត្តកំពតមាន ហើយឯកឧត្តមប្រធានវិទ្យាស្ថាននឹងបន្តដឹកនាំគណៈប្រតិភូអង្គទូត មកទស្សកិច្ចសិក្សាបន្តបន្ទាប់ទៀតនាពេលខាងមុខ ដើម្បីជួយផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញអ្នកវិនិយោគតាមរយៈអង្គទូតតាមបណ្តាប្រទេសនានា។
បន្ទាប់ពីបានធ្វើបទបង្ហាញអំពីទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ តំបន់សក្តានុពល និងសមិទ្ធផល និងផែនការអភិវឌ្ឍន៍បន្តរបស់ខេត្ត នៅក្នុងពិធីចែញវិញ្ញាបនបត្រនៅពេលល្ងាចថ្ងៃទី២០ ខែកញ្ញា នៅ រីសត អែមប៊ើ ឯកឧត្តម ម៉ៅ ធនិន បានស្នើសុំឱ្យអង្គទូតទាំងអស់ ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តកំពត និងជួយណែនាំអ្នកវិនិយោគ ឱ្យមកបោះទុនវិនិយោគនៅលើវិស័យផ្សេងៗក្នុងទឹកដីខេត្តកំពត។ ឯកឧត្តមអភិបាលខេត្តក៏សង្ឃឹមថា វត្តមានរបស់អង្គទូកទាំង ១២ស្ថានទូតប្រចាំនៅកម្ពុជាមកកាន់ខេត្តកំពតនាពេលនេះ មិនមែនជាលើកចុងក្រោយនោះទេ ហើយឯកឧត្តមត្រៀមខ្លួនជានិច្ចក្នុងការរង់ចាំទទួលស្វាគមន៍វត្តមានរបស់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/រដ្ឋទូត និងអង្គទូត វិលមកកំពតម្តងទៀតក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ថា ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូអង្គទូតមកកាន់ខេត្តកំពតនាពេលនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ហើយសម្រាប់ដំណើរទស្សនកិច្ចសិក្សានៅថ្ងៃទី២១ ពេលព្រឹកគណៈប្រតិភូអង្គទូត នឹងទៅទស្សនាស្វែងយល់នៅកំពង់ផែពហុបំណង រួចបន្តដំណើរទៅទស្សនាឧទ្យានជាតិព្រះមុនីវង្សបូកគោ មុននឹងវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង, វង្ស សុធារម្យ
0 Comments