Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយកន្លែងទៀត ដែលជាផូស៊ីលទី៦៧ ត្រូវបានអ្នកជំនាញរកឃើញនៅលើភ្នំកកេះ ក្នុងស្រុកទឹកឈូ ខេត្តកំពត

 

ផូស៊ីលស្លឹកឈើថ្មីមួយកន្លែងទៀតត្រូវបានរកឃើញនៅលើភ្នំកកេះ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ហើយនេះជាផូស៊ីលទី ៦៧ ដែលអ្នកជំនាញបានរកឃើញ ហើយវាជាប្រភេទផូស៊ីលស្លឹកឈើបុរាណ ដែលមានអាយុកាលចន្លោះពី ៦៥-១៥០ឆ្នាំ នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញនៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃក្រសួងបរិស្ថាន។

លោក លីម វណ្ណច័ន្ទ  ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា អ្នកជំនាញទើបនឹងរកឃើញផូស៊ីលស្លឹកឈើថ្មី ដែលជាផូស៊ីលទី៦៧ ដែលអ្នកជំនាញបានរកឃើញនារយៈពេល ៦ឆ្នាំ្ន ហើយជាប្រភេទផូស៊ីលស្លឹកឈើបុរាណ ដែលមានអាយុកាលចន្លោះពី ៦៥-១៥០ឆ្នាំ។ លោកបានបញ្ជាក់ថា ស្ថានីយផូស៊ីលនៅភ្នំកកេះ ក្នុងស្រុកទឹកឈូ ខេត្តកំពត គឺជាផូស៊ីលទី៦៧។

លោក លីម វណ្ណច័ន្ទ បានប្រាប់ឱ្យដឹងបន្ថែមថា ការរកឃើញស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយនៅភ្នំកកេះនេះ គឺស្ថិតក្នុងបរិវេណប្រហែលជាង ១០០ម៉ែត្រ ប៉ុន្តែវាត្រូវបានកប់ក្នុងស្រទាប់ថ្ម ហើយក្រុមការងារបានរកឃើញតែផ្នែកខ្លះប៉ុណ្ណោះ។ លោកបញ្ជាក់ថា ផូស៊ីលដែលរកឃើញមានសណ្ឋានជាដើមប៉ប្រក និងរុក្ខជាតិមួយចំនួនផ្សេងទៀត ហើយបច្ចុប្បន្នមិនទាន់មានអ្នកជំនាញណាម្នាក់សន្និដ្ឋាន និងអាចផ្ដល់ព័ត៌មានលម្អិតពីស្ថានីយផូស៊ីលនេះឡើយ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ឆ្នាំនៃសកម្មភាពសិក្សាស្រាវជ្រាវ អ្នកជំនាញបានរកឃើញស្ថានីយផូស៊ីលសរុបចំនួន ៦៧ស្ថានីយ ក្នុងនោះមានផូស៊ីលឈើ ១៤ស្ថានីយ, ផូស៊ីលសត្វសមុទ្រ ៤៥ស្ថានីយ៍, ផូស៊ីលសត្វទឹកសាប ២ស្ថានីយ៍, ផូស៊ីលដានជើងសត្វ ៣ស្ថានីយ, ផូស៊ីលដាយណូស័រ ១ស្ថានីយ និងផូស៊ីលស្លឹកឈើ ១ស្ថានីយ៍។ ស្ថានីយផូស៊ីលទាំង ៦៧ស្ថានីយនេះ មានទីតាំងស្ថិតនៅ ខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ពោធិ៍សាត់ និងកំពត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត












Post a Comment

0 Comments