Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការិយាល័យបោះឆ្នោតទាំង៩ក្នុងខេត្តកំពតត្រូវបានរៀបចំរួចរាល់ខណៈស្ថានភាពទូទៅមានលក្ខណៈល្អប្រសើ

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពត លោក អ៊ុង វិសាល បានប្រាប់ឱ្យដឹងថា ការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមានទីតាំងនៅតាមបណ្តាក្រុង-ស្រុកទាំង៩ក្នុងខេត្តត្រូវបានរៀបចំរួចរាល់កាលពីវេលាម៉ោង ៣រសៀល ក្រោមការត្រួតពិនិត្យយ៉ាងត្រឹមត្រូវរបស់កម្មាធិការរៀបចំការបោះឆ្នោតខេត្ត។ លោកបានបន្តថា ចំពោះស្ថានភាពទូទៅនៅតាមការិយាល័យបោះឆ្នោតទាំង៩ មានលក្ខណៈល្អប្រសើ មិនមានភាពមិនប្រកត្រីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

លោកប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានបន្ត ខេត្តកំពតមានតែគណបក្សពីរប៉ុណ្ណោះដែលធ្វើសកម្មភាពឃោសនាបោះឆ្នោតចាប់តាំងពីថ្ងៃបើករហូតមកដល់ថ្ងៃបិទយុទ្ធនាការឃោសនា ដែលក្នុងនោះមានគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទះខ្មែរ។ លោកបានបន្តទៀតថា តាមការសង្កេតអំពីស្ថានភាពទូទៅក្នុងរយៈពេលនៃការឃោសនា ស្ថានភាពសន្តិសុខល្អ ពុំមានហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ ដំណើរការឃោសនាបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយកាលមានសន្តិសុខល្អ គ្មានហឹង្សា និងគ្មានការគំរាមកំហែងណាមួយកើតឡើងនោះទេ។

សូមបញ្ជាក់ថា ខេត្តកំពតមានការិយាល័យបោះឆ្នោតចំនួន ៩ការិយាល័យ ដែលការិយាល័យទាំងអស់ស្ថិតនៅតាមបណ្តាក្រុង-ស្រុងទាំង៩ នៅទូទាំងខេត្ត។ អង្គបោះឆ្នោតនៅទូទាំងខេត្តមានចំនួន ៥៦១នាក់ មានគណបក្សនយោបាយចំនួន៥បានចូលរួមធ្វើការប្រកួតប្រជែង ក្នុងនោះរួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា, ២-គណបក្សកម្លាំងជាតិ, ៣-គណបក្សខ្មែររួបរួមជាតិ, ៤-គណបក្សហ៊្វុនស៊ីនប៉ិច, ៥-គណបក្សឆន្ទៈខ្មែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត













Post a Comment

0 Comments