គិតត្រឹមម៉ោង៨ និង ៤៥នាទីព្រឹក ការិយាល័យបោះឆ្នោតទាំង៩ ក្នុងខេត្តកំពត ត្រូវបានបិទ ហើយបាននិងកំពុងរៀបចំនីតិវិធីនៃការរាប់សន្លឹកឆ្នោត នេះបើតាមការឱ្យដឹងពីលោក អ៊ុង វិសាល ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពត។ លោកបានបន្តថា ក្នុងនោះការិយាល័យមួយចំនួនបានធ្វើការរាប់សន្លឹកឆ្នោតរួចរាល់ហើយផងដែរ។
ខេត្តកំពតមានការិយាល័យបោះឆ្នោតចំនួន ៩ការិយាល័យ ដែលការិយាល័យទាំងអស់ស្ថិតនៅតាមបណ្តាក្រុង-ស្រុងទាំង៩ នៅទូទាំងខេត្តកំពត។ ខេត្តកំពតមានសមាជិកក្រុមប្រឹក្សាខេត្តចំនួន ២៥នាក់ សមាជិក្រុមប្រឹក្សាក្រុង-ស្រុកចំនួន ១៥៩នាក់ មាន ៩៣ឃុំ-សង្កាត់ ហើយអង្គបោះឆ្នោតនៅទូទាំងខេត្តមានចំនួន ៥៦១នាក់។ ខេត្តកំពតមានគណបក្សនយោបាយចំនួន៥បានចូលរួមធ្វើការប្រកួតប្រជែង ក្នុងនោះរួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា, ២-គណបក្សកម្លាំងជាតិ, ៣-គណបក្សខ្មែររួបរួមជាតិ, ៤-គណបក្សហ៊្វុនស៊ីនប៉ិច, ៥-គណបក្សឆន្ទៈខ្មែរ៕អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments