ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យផ្នែកប្រព័ន្ធផ្សព្វផ្សាយ ក្នុងពិធីអបអរទិវាវិទ្យុពិភពលោក ដែលប្រារព្ធធ្វើឡើងនៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។
គួរម្លឹកផងដែរថា ថ្ងៃទី១៣ ខែកុម្ភៈ គឺជាថ្ងៃកំណើតនៃវិទ្យុរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ១៩៩៤៦។ កាលបរិច្ឆេទនេះ ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តនៅក្នុងឆ្នាំ២០១៣ ក្នុងសម័យប្រជុំលើកទី៦៧ គឺជាទិវាវិទ្យុអន្តរជាតិ តាមសំណើររបស់អង្គការUNESCO។
ប្រភព៖ ក្រសួងព័ត៌មាន
0 Comments