ស្នងការខេត្តកំពតបានបញ្ជាក់ថា រាល់ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គោលបំណងសំខាន់គឺដើម្បី កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ចង់ឲ្យពលរដ្ឋចូលរួមអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ មិនមែនចុះទៅ ដើម្បីបានផាកពិន័យប្រជាពលរដ្ឋនោះទេ។ ជាក់ស្តែងការចុះពិនិត្យល្បឿង ស្នងការដ្ឋាននឹងធ្វើការជូនដំណឹងមុន១ថ្ងៃ ដើម្បីជាសាររដល់ពលរដ្ឋ។ យន្តការអនុវត្តច្បាប់របស់លោកស្នងការ ត្រូវបានពលរដ្ឋគាំទ្រ ទំហឹង។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានមានប្រសាសន៍ថា ការចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មានគោលបំណងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា និងចង់ឃើញគ្រប់អ្នកពាក់ព័ន្ធចូលរួមគោរពច្បាប់ទាំងអស់គ្នា។ សម្រាប់ខេត្តកំពតការចុះត្រួតពិនិត្យច្បាប់ចរាចរណ៍គឺសមត្ថកិច្ចប្រកាន់យកគោលការណ៍អប់រំ ណែនាំ និងផ្សព្វផ្សាយជាចម្បង ជាងស្តែង ការចុះត្រួតពិនិត្យល្បឿនយានយន្ត គឺសមត្ថកិច្ចនឹងធ្វើឡើងនៅទីតាំងដែលបានកំណត់ ដោយបើកចំហ មិនអនុញ្ញាតឱ្យធ្វើតាមរបៀបបិទបាំងទេ ហើយមានស្លាកសញ្ញាបាញ់ល្បឿនធំៗ (ទំហំ១,៥០ម៉ែត្រគុណនឹង១,៥០ម៉ែត្រ) ងាយស្រួលមើល។ លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា តទៅ មុន១ថ្ងៃនៃការចុះអនុវត្តបាញ់ល្បឿនយានយន្ត លោកនឹងធ្វើការប្រកាសជូនដំណឹងឲ្យបងប្អូនជិតឆ្ងាយបានជ្រាប។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងត្រួតពិនិត្យល្បឿនយានយន្ត ក្នុងឃុំព្រៃថ្នង ស្រុកទឹកឈូ បានលើកឡើងថា ពួកគាត់គាំទ្ររាល់ការអនុវត្តច្បាប់ចរាចរណ៍ ពិសេសគាំទ្រគោលការណ៍ណែនាំរបស់លោកស្នងការដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងចូលរួមគោរពច្បាប់ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
ទីតាំងតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ3(ភូមិសាស្ត្រខេត្តកំពត) មាន០៣ គោលដៅ ទី១. ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៨-៩៩ ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ទី២. ចន្លោះបង្គោលគីឡូម៉ែ្រតលេខ ១១៦-១១៧ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ និងទី៣. ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣២-១៣៣ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ហើយការអនុវត្តនឹងធ្វើឡើងផ្លាសប្តូរវេណនៅទីតាំងណាមួយ ក្នុងចំណោម៣ទីតាំងខាងលើ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments