Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋបាលខេត្តកំពតររៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤

ដើម្បីអបអរសាទរ និងចូលរួមបំផុសឲ្យសាធារណៈជន ចូលរួមថែរក្សាអនាម័យបរិស្ថាន រដ្ឋបាលខេត្តកំពត បានរៀបចំក្បួនដង្ហែ ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន យ៉ាងអឹកធឹក និងសប្បាយរីករាយបំផុត ។ ឯកឧត្តមអភិបាលខេត្តស្នើឲ្យពលរដ្ឋ អាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធបន្តប្រឹងប្រែងរក្សាបរិស្ថានអនាម័យ និងសោភ័ណភាពឲ្យបានកាន់តែស្អាត ខណៈដែលយុវជនបានបង្ហាញក្តីរំភើបរីករាយ និងថាក្រុងកំពតពិតជាស័ក្តិសមទទួលបានពានរង្វាន់មួយនេះពិតមែន ។

ថ្លែងនៅក្នុងពិធីអបអរសាទរក្រុងកំពតទទួលបាន ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការរៀបចំពិធីដង្ហែក្បូនអបអរសាទរក្រុងកំពត ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤ ដ៏មហោឡារិក មានទាំងក្បូនទូកនេសាទនៅលើទឹកដងព្រែក ក្បូនរថយន្ត ជុំវិញក្រុង និងក្បូនដង្ហែថ្មើជើង ធ្វើឡើងដើម្បីបង្ហាញអំពីកេរ្តិ៍ឈ្មោះ កិត្តិយស និងមុខមាត់របស់ខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ ហើយពិសេសដើម្បីលើកទឹកចិត្ត និងបំផុសឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការ កងកម្លាំង ចូលរួមថែរក្សាបរិស្ថានអន័យ សោភ័ណ្ឌភាព។ ហើយឯកឧត្តមបានណែនាំដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ ឲ្យបន្តផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍បន្ថែមទៀត និងបានស្នើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត បន្តខិតខំរក្សាពានរង្វាន់នេះឲ្យបាន នៅពេលបន្តបន្ទាប់ទៀត ដោយត្រូវចាត់ទុកថា កំពតជាផ្ទះរបស់យើង ជាបេះដូង ដែលយើងគ្រប់គ្នាត្រូវចូលរួមថែរក្សា។

ចំណែកក្រុមយុវជនដែលបានចូលរួមដង្ហែក្បូនអបអរសាទរពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត់អាស៊ាន  បានបង្ហាញក្តីរំភើបរីករាយ និងមានមោទកភាពបំផុតដែលឃើញខេត្តរបស់ខ្លួន ទទួលបានពានរង្វាន់នេះ ។ ពួកគេបានបញ្ជាក់ ក្រោមការដឹកនាំរបស់ឯកឧត្តមម៉ៅ ធនិន  បានធ្វើឲ្យខេត្ត និងក្រុងកំពត ស្រស់ស្អាត ទាក់ទាញទេសចរណ៍កាន់តែខ្លាំង ហើយពិតជាស័ក្តិសមនឹងទទួលបានពារង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានពិតប្រាកមែន ពួកគេប្តេជ្ញានឹងបន្តចូលរួមដើម្បីធ្វើឲ្យខេត្ត ក៏ដូចក្រុងកំពតកាន់តែស្អាត និងមានសោភ័ណភាពទាកទាញទេចរកាន់តែច្រើនជាងមុន ។

កម្ពុជាទទួលបានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន (ASEAN Clean Tourist City)ចំនួន៣ ក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ក្នុងនោះទី១ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ទី២ ក្រុងកែប (ខេត្តកែប) និងទី៣ ក្រុងកំពត (ខេត្តកំពត) ។ សម្រាប់ការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ ចំនួន២២ នៅក្នុងតំបន់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង






























Post a Comment

0 Comments