Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តជំរុញអាជ្ញាធរមន្ទីរអង្គភាពជំនាញផ្សព្វផ្សាយសមទ្ធិផល និងសត្តានុពលវិស័យទេសចរណ៍

អភិបាលខេត្តកំពត បានមានប្រសាសន៍ថា វិស័យទេសចរណ៍សំខាន់ណាស់សម្រាប់ជួយទ្រទ្រង់សេដ្ឋិច្ចពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ហើយដើម្បីឲ្យវិស័យនេះ រីកចម្រើន មានឈ្មោះបោះសំឡេងទៅកាន់ឆាកអន្តរជាតិបាន  អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ មន្ទីរអង្គភាព ត្រូវចូលរួមផ្សាព្វផ្សាយឲ្យបានល្អ និងផុសផុល។ ឯកឧត្តមចាត់ទុកថារាល់ការងារ និងសមទ្ធិផលផ្សេងៗ បើគ្មានការផ្សព្វផ្សាយទេ គឺតម្លៃស្មើនឹងសូន្យ អត់ន័យខ្លឹមសារ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ២០២៤ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា  ភូមិសាស្ត្រខេត្តកំពតមានភាពល្អប្រសើរ ទាំងភូមិសាស្ត្រេរដ្ឋបាល ភូមិសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយ ធ្វើឲ្យខេត្តមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។

ឯកឧត្តមបានបន្តថា ខេត្តកំពតមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ (ផ្នែកខាងលើមានភ្នំ កណ្តាលមានវាលទំនាម មានដៃព្រែក ខាងក្រោមមានតំបន់ឆ្នេរសមុទ្រ ) ធ្វើឲ្យមានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។ ប៉ុន្តែដើម្បីឲ្យវិស័យទេសចរណ៍កាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើឆាកជាតិ និងអន្តរជាតិ ទាមទាឲ្យអាជ្ញាធរ មន្ទីរអង្គភាព ផ្សព្វផ្សាយសមទ្ធិផល និងសត្តានុពលលើវិស័យទេសចរណ៍នៅតាមមូលដ្ឋាន ក្នុងដែនការងាររបស់ខ្លួនឲ្យបានល្អ និងផុលផុស។

ខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ដ៏ទាកទាញ ជាខេត្តតារារះទិសនារតីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាត ហើយរដ្ឋបាលខេត្តនឹងធ្វើការដង្ហែពាននេះ នៅថ្ងៃស្អែក៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
























Post a Comment

0 Comments