Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការបង្កើតអោយមានជា សទ្ទានុក្រម សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយ គឺជាកិច្ចការងារសំខាន់ដើម្បីបង្កើតមេពាក្យអោយស្របទៅនិងការប្រើប្រាស់ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ព្រោះថាទឹសដៅទៅមុខក្រសួងព័ត៌មាន ត្រូវតែឈានមុខក្នុងក្របខណ្ឌការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការបង្កើតអោយមានជា សទ្ទានុក្រម សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយ គឺជាកិច្ចការងារសំខាន់ដើម្បីបង្កើតមេពាក្យអោយស្របទៅនិងការប្រើប្រាស់ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ព្រោះថាទឹសដៅទៅមុខក្រសួងព័ត៌មាន ត្រូវតែឈានមុខក្នុងក្របខណ្ឌការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ 

ថ្លែងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំសទ្ទានុក្រមពាក្យបច្ចេកទេស និងពាក្យថ្មីដែលប្រើប្រាស់ដោយក្រសួងព័ត៌មាន ដើម្បីបន្តពិភាក្សាលើមេពាក្យរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំសទ្ទានុក្រមពាក្យបច្ចេកទេស និងពាក្យថ្មីដែលប្រើប្រាស់ដោយក្រសួងព័ត៌មាន  បានគូសបញ្ជាក់ថា ការបង្កើតអោយមានជា សទ្ទានុក្រម សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយ គឺជាកិច្ចការងារសំខាន់ដើម្បីបង្កើតមេពាក្យអោយស្របទៅនិងការប្រើប្រាស់ក្នុងវិស័យផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ព្រោះថាទឹសដៅទៅមុខក្រសួងព័ត៌មាន ត្រូវតែឈានមុខក្នុងក្របខណ្ឌការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ។ 

    

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ពីមូលដ្ឋាននៃសទ្ទានុក្រម គឺមានសារៈសំខាន់ក្នុងការប្រើបាស់ជាប្រយោជន៍ជាច្រើនទៅពេលខាងមុខ ហើយសទ្ទានុក្រម គឺជាមូលដ្ឋានគ្រឹះរឹងមាំក្នុងការប្រើប្រាស់ភាសាអោយចំ និងមានការយល់ច្បាស់ពីសមត្ថកិច្ចរបស់ក្រសួងព័ត៌មាន ហើយក៏ជាការ បង្កើតអោយមានភាពសំបូរបែបនៃភាសាដែលត្រូវប្រើក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ។


ដូច្នេះហើយ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ដែលជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងចំណេះដឹង ទាំងភាសាខ្មែរ ភាសាបារាំង និងអង់គ្លេស នៅក្នុងគណៈកម្មាធិការរៀបចំសទ្ទានុក្រមពាក្យបច្ចេកទេស និងពាក្យថ្មីដែលប្រើប្រាស់ដោយក្រសួងព័ត៌មាន ត្រូវបន្តប្រឹងប្រែងរួមសហការគ្នាដើម្បីសិក្សាស្រាវជ្រាវរកមេពាក្យ ដែលទាក់ទងវិស័យព័ត៌មាន និងផ្សព្វផ្សាយ មកចងក្រងទុកសម្រាប់ធ្វើជា ឯកសារផ្លូវការក្នុងការប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសអ្នកបន្តវេនយកទៅប្រើប្រាស់ចំទិសដៅតែមួយ ។

   

ឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជា អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការរៀបចំសទ្ទានុក្រមពាក្យបច្ចេកទេស និងពាក្យថ្មី បានធ្វើរបាយការណ៍ជម្រាបជូនថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ គិតចាប់ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ គណៈកម្មាធិការសទ្ទានុក្រម បានដឹកនាំប្រជុំពិនិត្យ ពិភាក្សាអនុម័ត មេពាក្យបច្ចេកសព្ទ និងប្រមែប្រមូលចងក្រងពាក្យបច្ចេកសព្ទវិស័យព័ត៌មាន និងសោតទស្សន៍ បានចំនួន ២៥៤ មេពាក្យ ដើម្បីប្រើប្រាស់ឱ្យមានភាពរលូន និងឯកភាពគ្នា។ 

   

ស្របជាមួយនឹងការអនុវត្ត គណៈកម្មាធិការ សម្រេចបាននូវសមិទ្ធផលជាច្រើន ដោយក្នុងនោះមាន មេពាក្យបច្ចេកសព្ទរបស់ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) មេពាក្យបច្ចេកសព្ទអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មេពាក្យបច្ចេកសព្ទអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងមេពាក្យបច្ចេកសព្ទអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រមទាំងលើកកម្ពស់អភិវឌ្ឍន៍ ក្នុងស្មារតីអភិរក្សភាសានិងអក្សរសាស្ត្រខ្មែរ ។


គណៈកម្មាធិការរៀបចំសទ្ទានុក្រមពាក្យបច្ចេកទេស និងពាក្យថ្មីដែលប្រើប្រាស់ដោយក្រសួងព័ត៌មាន បានបង្កើតឡើងដោយមានភារកិច្ច ធ្វើការសិក្សាស្រាវជ្រាវ និងចងក្រង ពាក្យបច្ចេកទេស ពាក្យថ្មី ដែលបានប្រើប្រាស់ដោយក្រសួងព័ត៌មាន ហើយរៀបចំជាស្តងដាតែមួយដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។


ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងនូវទិសដៅទៅមុខរបស់គណៈកម្មាធិការ ក៏នឹងបន្តរៀបចំផ្សព្វផ្សាយ និងប្រមូលផ្តុំចងក្រងឯកសារ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បន្តស្រាវជ្រាវរកមេពាក្យបច្ចេកទេសថ្មីពាក់ព័ន្ធជំនាញរបស់អគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន ហើយជំរុញការរៀបចំដាក់ដំណើរការកម្មវិធីទូរស័ព្ទសទ្ទានុក្រមប្រព័ន្ធផ្សព្វផ្សាយ ដែលអាចទាញយកបាននៅលើគ្រប់ឧបករណ៍ Android តាមរយៈ: Google Play Store ឱ្យបានសម្រេចជោគជ័យ១០០% ។ ជំរុញឱ្យដំណើរការកម្មវិធីទូរស័ព្ទ iOS នៅលើ App Store ។


ប្រភព៖ ទទក














Post a Comment

0 Comments