AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសគាំទ្រចំពោះការផ្សាយព័ត៌មាន ជាភាសាបរទេស ពីប្រទេសកម្ពុជាក្នុងជាភាសាចិនជាផ្នែមួយសំខាន់ដោយសារប្រទេសចិនមានប្រជាជនច្រើន។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី KAY និពន្ធនាយក និងសហការី នៃសារព័ត៌មាន INNews ដែល ទើបបង្កើតឡើងនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីឈ្វេងយល់ពីការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា៖ «ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំគាំទ្រចំពោះការផ្សាយ ព័ត៌មានជាភាសាបរទេស ក្នុងនោះ ជាភាសាចិនព្រោះថាចិនមានប្រជាជនច្រើន រហូតជាង១ពាន់លាននាក់។ ដូច្នេះយើងជឿរជាក់ថាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនេះ នឹងនាំយកព័ត៌មាននិងរឿងរ៉ាវពិតប្រាកដរបស់ប្រទេសទៅប្រាប់ប្រជាជនចិនបានដឹង»។ ឯកឧត្តមរដ្ឋមន្ត្រីបានឡើងថា ចំពោះ ការផ្សាយព័ត៌មានជាភាសាចិននេះនឹងធ្វើការផ្សាយបន្ថែមពីអ្វីដែលប្រព័ន្ធផ្សាយជាតិរបស់យើងផ្សាយភាសាអង់គ្លេស ភាសាខ្មែរ ភាសាបារាំង និងភាសាអារ៉ាប់។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមានប្រជាជនចិន មកធ្វើការវិនិយោគច្រើន ដូច្នេះហើយការមានសារព័ត៌មានជាភាសាចិនគឺជាប្រភពព័ត៌មាន មួយដែលបានផ្តល់ទៅប្រជាជនចិនដែលមករកស៊ី ឬវិនិយោគ បានដឹងពីកម្ពុជាកាន់តែច្បាស់ផងដែរ។ លើសពីនេះទៀត សារព័ត៌មានក៏ជាប្រភពមួយធ្វើឱ្យបងប្អូនដែលមានខ្សែស្រឡាយចិន ក៏ដូចជាបងប្អូនខ្មែរដែលរៀនភាសាចិនបានធ្វើជាប្រភពមួយក្នុងការសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានស្នើឱ្យសារព័ត៌មាន INNews ជួយផ្សាយព័ត៌មានពិតពីកម្ពុជាទាក់ទងនឹងសន្តិភាព ការអភិវឌ្ឍការរស់នៅប្រកបដោយសុខដុមរមនាប្រកបដោយសក្តានុពលទេសចរណ៍ទៅកាន់ប្រជាជនចិនបានដឹងផងដែរ។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បានស្នើសុំឱ្យសារព័ត៌មាន INNews ជួយតាមដានមើលសារព័ត៌មានផ្សាយជាភាសាចិន និងខ្មែរ ណាដែលសរសេរ មិនមានការពិត ហើយធ្វើការរាយការណ៍ប្រាប់ដល់ក្រសួងព័ត៌មានផង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញការជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយចិន ដែលផ្សាយជាភាសាខ្មែរ និងចិននេះ ដែលមានការ ជឿ ជាក់មកលើកម្ពុជាតាមរយៈការផ្សាយព័ត៌មានដែលត្រឹមត្រូវ ពិតប្រាកដ ដើម្បីផ្តល់ព័ត៌មានទៅកាន់ប្រជាជន និងចូលរួមទប់ស្កាត់ នូវការផ្សា យព័ត៌មានក្លែងក្លាយ។
លោកស្រី KAY និពន្ធនាយក និងសហការី នៃសារព័ត៌មាន INNews បានលើកឡើងដោយស្នើឱ្យរដ្ឋមន្ត្រីគាំទ្រចំពោះការ ដំណើរ ការផ្សាយព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមសារព័ត៌មានព័ត៌មាន INNews លោកស្រីក៏បានប្តេជ្ញាថា នឹងធ្វើជាស្ពានសម្រាប់ ទំនាក់ទំនងក ម្ពុជាចិន ឱ្យកាន់តែស្អិតរមួត និងផ្សព្វផ្សាយពីប្រជាជនរវាងប្រទេសទាំងពីរឱ្យកាន់តែយល់ច្បាស់ពីការរស់ នៅនៃ ប្រទេសទាំងពីរផងដែរ។
ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសគាំទ្រ និងសូមឱ្យសារព័ត៌មាន INNews សុំចុះបញ្ជី ដើម្បីទទួលបាន អាជ្ញាបណ្ ណផ្សព្វផ្សាយពីក្រសួងព័ត៌មានបានត្រឹមត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអនុញ្ញាត និងបើកឱកាសឱ្យ សារព័ត៌មាន INNews របស់ចិនដែលផ្សាយជាភាសាចិននិងខ្មែរ អាចដកស្រង់យកព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រសួងព័ត៌មាន ដើម្បីយកទៅផ្សាយបន្ត ដោយគ្រាន់តែរក្សាប្រភព AKP ផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ,រូបថត៖ ហ៊ុន យុទ្ធគុណ
0 Comments