Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ ការបំរើជាតិនឹងប្រជាជនខ្លួនឱ្យរុងរឿងគឺជាការតបស្នងសងគុណនូវទឹកដីកំណើត និងតម្លៃសន្តិភាព


ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុងកំពត និងក្រុងបូកគោ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ការដែលទទួលបានឋានៈតួនាទីជា ប្រធានក្រុមប្រឹក្សាក្រុង សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង គឺកើតឡើងដោយការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបានបោះឆ្នោតជូនបេក្ខភាពទាំងអស់ក្នុងគោលបំណងដើម្បីឱ្យទទួលបានការបំរើ ក៏ដូចជាយកចិត្តទុកដាក់ជួយពួកគាត់រាល់ពេលដែលជួបការលំបាក។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា យើងទាំងអស់គ្នាកម្រនឹងមានឱកាសនេះណាស់ ដែលប្រទេសមានសុខសន្តិភាពពេញលេញ ដែលនាំយកមកដោយសម្តេចតេជោ ហ៊ុន សែន ដោយលំបាកដោយជីវិត ដូច្នេះយើងទទួលបានឱកាសនេះហើយ យើងត្រូវខិតខំសាងអំពើល្អឱ្យបានច្រើន។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ក្រោយពីយើងទទួលបានតួនាទី ឋានៈ ដែលផ្តល់ដោយប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងហើយ គឺយើងត្រូវតែខិតខំធ្វើអំពើល្អ ត្រូវធ្វើការបំរើជាតិឱ្យបានរុងរឿង ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានជីវភាពសមរម្យ ផ្តល់នូវសេចក្តីស្រឡាញ់ ការចែករំលែកទុក្ខលំបាកពីគ្នាទៅវិញទៅមក ពិសេសផ្តល់ភាពកក់ក្តៅចំពោះការផ្តល់សេវាផ្សេងៗជូនពួកគាត់ អំពើទាំងនេះហើយគឺជាការតបស្នងសងគុណទឹកដីកំណើត ក៏ដូចជាតម្លៃនៃសុខសន្តិភាព។

យោងតាមប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តមនឹងចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ និងទាំង ៩៣ឃុំ-សង្កាត់ ក្នុងខេត្តកំពត ដើម្បីចែករំលែកនូវធនធានមួយចំនួន ក៏ដូចជាចែករំលែកនូវក្តីស្រឡាញ់ចំពោះក្រុមប្រឹក្សាទាំងអស់ ដែលភាគច្រើនសុទ្ធសឹងតែជាចាស់ព្រឹទ្ធាចារ្យដែលមានគុណបំណាចក្នុងការបំរើជាតិ និងប្រជាជន៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង




















Post a Comment

0 Comments