Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​សង្កេត​ការណ៍​បោះឆ្នោត គឺ​ពិត​ជា​មាន​សារៈ​សំខាន់​​ចូល​​រួម​​ក្នុង​ការ​​ការពារ​ភាព​ស្រប​ច្បាប់ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងពង្រឹងសមត្ថភាពដល់អ្នកសង្កេតការណ៍ជាតិ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាសាលសន្និសីទបូកគោ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគម បានលើកឡើងថា ការចូលរួមរបស់បងប្អូនជាស្ត្រីសមាគមនារី ក្នុងសកម្មភាពជាអ្នកសង្កេតការណ៍ជាតិ គឺពិតជាមានសារសំខាន់ណាស់ក្នុងចូលរួមការការពារភាពស្របច្បាប់ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ និងដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចំរើនថែមទៀត។

លោកជំទាវប្រធានកិត្តិយសគណៈកម្មការសាខាបានបន្តថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងក្នុងនាមឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត សូមសំដែងនូវការកោតសរសើរដល់បងប្អូននារីទាំងអស់ ដែលបានតស៊ូព្យាយាមយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ក្នុងការបំពេញការងារជាអ្នកសង្កេតការណ៍ជាតិ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ។

ក្នុងឱកាសនោះដែរ លោកជំទាវប្រធានកិត្តិយសគណៈកម្មការសាខាបានលើកបញ្ជាក់ថា ក្រោមការដឹកនាំដ៍ឃ្លៀសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ជាមួយគ្នានេះដែរ សម្តេចតេជោ ជានិច្ចជាកាលតែងតែបានផ្ដល់ការគាំទ្រលើកទឹកចិត្ត ការពារសិទ្ធិ និងផលប្រយោជន៍របស់ស្រ្តី និងក្មេងស្រី ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្ត្រផ្តោតយ៉ាងជាក់លាក់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគ្រប់ក្រសួងស្ថាប័ន កំពុងអនុវត្តដើម្បីប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រី និងយុវវ័យ។

យោងតាមរបាយការណ៍របស់លោកជំទាវ យូ សុគន្ធ ប្រធានប្រត្តិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានឱ្យដឹងថា ពាក់ព័ន្ធនឹងការងារជាអ្នកសង្កេតការណ៍បោះឆ្នោតសាខាសមាគម បានចូលរួមជានិច្ច ទាំងការបោះឆ្នោតសកល និងអសកល។ កន្លងមក សាខាសមាគម បានចូលរួមសកម្មភាពជាអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ កាលពីឆ្នាំ២០២១ ដែលមានអ្នកសង្កេតការណ៍ចំនួន ២នាក់, ការបោះឆ្នោតជ្រើសរើសក្រុប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ មានអ្នកសង្កេតការណ៍ចំនួន ១,០៥០នាក់ ក្នុង ១,០៥០ការិយាល័យ, ហើយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ សាខាសមាគមនបានរៀបចំអ្នកសង្កេតការណ៍ចំនួន ១,០៥៤នាក់ ដើម្បីចូលរួមសង្កេតការណ៍ក្នុងការរិយាល័យបោះឆ្នោតទាំង ១,០៥៤ការិយាល័យទូទាំងខេត្តកំពតផងដែរ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments