Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតស្នើពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដាំដើមត្នោតឱ្យបានច្រើនដើម្បីសំគាល់អត្តសញ្ញាណជាតិខ្មែរ

ថ្លែងក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៣ ដែលក្នុងពិធីនេះត្រូវបានរៀបចំដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែងប្រមាណ ៥គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា  ការដាំដើមឈើមានប្រយោជន៍ណាស់សម្រាប់ប្រជាជាតិនីមួយៗ ដើម្បីទទួលបានបរិស្ថានបៃតង ថែទាំដល់ប្រព័ន្ធអេកូឡូស៊ី។ ហើយអ្វីកាន់តែពិសេសសម្រាប់ជាតិខ្មែរ ការដាំដើមត្នោតគឺពិតជាមានតម្លៃឥតគណនា ដោយសារត្នោត ផ្តល់អត្ថប្រយោជន៍យ៉ាង ពិសេសដើមត្នោតក៏ជារុក្ខជាតិមួយដែលសំគាល់អំពីអត្តសញ្ញាណជាតិខ្មែរផងដែរ។ ឯកឧត្តមបានបង្ហើបថា រដ្ឋបាលខេត្តកំពត មានចក្ខុវិស័យកែប្រែតំបន់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ឱ្យក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍ តាមរយៈដើមត្នោត ស្ករត្នោត ទឹកឆ្នោត ផ្លែត្នោត និងផលិតផលផ្សេងៗពីដើមត្នោ។ ឯកឧត្តមបានស្នើដល់ពលរដ្ឋ អាជ្ញាធរ កងកម្លាំង ព្រះសង្ឃ សិស្សានុសិស្ស ដែលរស់នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន ចូលរួមដាំដើមត្នោតឱ្យបានច្រើនបំផុតតាមដែរអាចធ្វើទៅបាន។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ កងកម្លាំងដែលឈរជើងនៅខ្សែបន្ទាត់ព្រំដែន ជួយថែទាំ ដើមត្នោតឱ្យបានល្អ ព្រោះការថែរក្សាដើមត្នោតបានន័យថា យើងបានចូលរួមថែរក្សាការពារអត្តសញ្ញាណជាតិរបស់យើង ឱ្យគង់វង្ស ដើម្បីមិនឱ្យជនបរទេសណាអាចមកឈ្លានពាន ឬមកបន្លែបន្លំយកទឹកដីកំណើតរបស់យើងបាននោះឡើយ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ រិទ្ធិ បានឱ្យដឹងថា សម្រាប់រុក្ខទិវាឆ្នាំ២០២៣នេះ ខេត្តកំពត បានដាំដើមត្នោតចំនួន ៧,៥០០ដើម នៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៥គីឡូម៉ែត្រ នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច រួមទាំងកូនឈើប្រណិត ក្រញូង បេង និងឈើទាល ចំនួន ១ពាន់ដើម សម្រាប់ផ្តលជូនប្រជាពលរដ្ឋដាំផងដែរ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង























Post a Comment

0 Comments