Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាំយកទេយ្យទាននិងទានចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ចំនួនពីរវត្តក្នុងក្រុងកំពត


ដើម្បីរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា និងទំនុកបំរ៉ុងសម្រាប់ព្រះសង្ឃដែលគង់ចាំព្រះវស្សា សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងទានចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួនពីរវត្តក្នុងក្រុងកំពត។

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ យូ សុគន្ធ ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសហការី នាំយកទានចំណាំព្រះវស្សា ព្រមទាំងទេយ្យទានរបស់សមាគម ក៏ដូចជាទេយ្យទានរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួនពីរ គឺវត្តអណ្តូងព្រេង និងវត្តកំពត ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មានមតិសំណេះសំណាលជាមួយព្រះសង្ឃ ក៏ដូចជាបងប្អូនប្រជាពុទ្ធបរិស័ទ្ធដែលបានចូលរួមក្នុងពិធីនេះ លោកជំទាវ យូ សុគន្ធ ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ដែលជានិច្ចជាកាលលោកទាំងពីរ តែងតែគិតគូជានិច្ចនូវរាល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ្ធ ក៏ដូចជាព្រះសង្ឃទាំងអស់ក្នុងខេត្តកំពត និងតែងតែដោះស្រាយរាល់ការលំបាកខ្វះខាត និងតម្រូវការរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវប្រធានសាខាបានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទាំងប្រទេសគឺបានរស់នៅដោយសុខដុមរម្យនា ក្រោមម្លប់នៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំពុះពារ លះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនប្រជាជន និងប្រទេសកម្ពុជា។ លោកជំទាវបានបន្តថា ដូច្នេះហើយយើងទាំងអស់គ្នា ត្រូវមានភារៈកិច្ចមួយសំខាន់ នោះគឺការចូលរួមថែរក្សាសុខសន្តិភាពមួយនេះឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត សម្រាប់កូនចៅជំនាន់ក្រោយ និងដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។

ទេយ្យទានដែលបាននាំយកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងក្រុងកំពត ទាំងពីរវត្តនេះ ក្នុងមួយវត្តៗទទួលបាន ទេយ្យទានរបស់ឯកឧត្តមអភិបាលខេត្ត រួមមាន៖ ទានចំណាំព្រះវស្សា ១គូ, ទឹកបរិសុទ្ធ ៥កេស, ទឹកផ្លែឈើ ៥កេស, ទឹកដោះគោ ១កេស, ត្រីខ ១កេស, អង្ករ ១០០គីឡូក្រាម និងបច្ច័យចំនួន ៥០ម៉ឺនរៀល។ ទេយ្យទានរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រួមមាន៖ ទានចំណាំព្រះវស្សា ១គូ, ទឹកបរិសុទ្ធ ៥កេស, ទឹកផ្លែឈើ ៥កេស, ការហ្វេ ២កញ្ចប់ធំ, ត្រីខ ១កេស, អង្ករ ១០០គីឡូក្រាម និងបច្ច័យចំនួន ២០ម៉ឺនរៀល រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀត៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង










Post a Comment

0 Comments