ការប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលប្រជាពលរដ្ឋ ក៏ដូចជាក្រុមកីឡាករប្រទេសទាំង៩ (អវត្តមានឡាវ) ដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ បានបញ្ចប់លើ ៥វិញ្ញាសារក្នុងរយៈចម្ងាយ ២៥០ម៉ែត្រ នៅក្នុងថ្ងៃទី១នេះ ហើយក្នុងនោះក្រុមកីឡាករកម្ពុជា រកបានមេដាយចំនួន ៤គ្រឿង (ប្រាក់២ និងសំរិទ្ធ២) លើ ៤វិញ្ញាសា និងមួយវិញ្ញាសាទៀតមិនបានទទួលចំណាត់ថ្នាក់នោះទេ។
លទ្ធផលនៃការប្រកួតទាំង៥វិញ្ញាសារនោះមាន៖ វិញ្ញាសារទី១ បុរស ១២នាក់ អាយុក្រោម ២៤ឆ្នាំ ឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស វៀតណាមទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាទី២ នារី ៣នាក់ អាយុក្រោម ២៤ឆ្នាំ ក្រុមកីឡាករប្រទេសវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស, កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងម៉ាសឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសារទី៣ បុរស ១២នាក់ Open ក្រុមកីឡករថៃ ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ម៉ឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាទី៤ បុរស ៥នាក់ អាយុក្រោម២៤ឆ្នាំ មីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងថៃទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ និងវិញ្ញាសាទី៥ ចម្រុះបុរសនារី១២នាក់ អាយុក្រោម ២៤ឆ្នាំ ក្រុមកីឡាករថៃទទួលបានចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាស ម៉ីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និង ឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ សម្រាប់កម្ពុជាមិនបានទទួលមេដាយទេ។ចំពោះការប្រកួតកីឡាទូកសម្រាប់ថ្ងៃស្អែក គឺប្រកួតលើរយៈចម្ងាយ ៥០០ម៉ែទ្រ ចំនួន ៤វិញ្ញាសារ ១.បុរស ១២នាក់ អាយុក្រោម ២៤ឆ្នាំ, ២.បុរស ១២នាក់ Open , ៣. បុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ និង៤.ចម្រុះបុរសនារី ១២នាក់ អាយុក្រោម២៤ឆ្នាំ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



































0 Comments