Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតនឹងមានអ្នកទស្សនាច្រើននៅពេលផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត បានទស្សានការប្រកួតបាល់ទាត់ រវាងក្រុមកីឡាករកម្ពុជា និងក្រុមកីឡាករបណ្តាប្រទេសផ្សេងៗ ក្នុងព្រឹត្តិការស៊ីហ្គេមឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពតនឹងធ្វើការផ្សាយបន្តផ្ទាល់ពីកម្មវិធីប្រកួតបាល់ទាត់លើផ្ទាំង LED Screen ពីរផ្ទាំនៅរង្វង់មូលទុរេនខេត្តកំពត ហើយមន្ត្រីជំនាញ និងប្រជាពលរដ្ឋយល់ឃើញថា នឹងមានប្រជាពលរដ្ឋមកទស្សនាច្រើន។

ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តកំពត  លោក ណុប ណាប់ បានប្រាប់ឱ្យដឹងថា ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីជំនាញនៃមន្ទីរអប់រំខេត្តម្នាក់ លោកពិតជាសប្បាយចិត្ត ដែលប្រមុខរាជរដ្ឋាភិបាលបានគិតគូ និងណែនាំឱ្យគ្រប់បណ្តារាជធានី-ខេត្ត រៀបចំធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតបាល់ទាត់ក្នុងព្រឹត្តិការស៊ីហ្គេម ដើម្បីឱ្យប្រជាពលរដ្ឋដែលមិនសូវមានពេលទំនេរ ឬមិនមានសំបុត្រ អាចទស្សនាបាននៅតាមខេត្តរបស់ខ្លួន។ លោកបានបញ្ជាក់ថា សម្រាប់ខេត្តកំពត តាមការណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត នឹងធ្វើការផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតបាល់ទាត់នៅលើ LED Screen ចំនួនពីរផ្ទាំងនៅបរិវេណរង្វង់មូលទុរេន ដោយចាប់ពីថ្ងៃទី២៩តទៅ។ លោករំពឹងថាប្រជាពលរដ្ឋដែលនិយមចូលចិត្ត និងគាំទ្រវិស័យកីឡានឹងចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ច្រើនកុះករ។

ចំណែកលោក សំ គឹមសាន្ត ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត បានបង្ហាញអំពីចំណាប់អារម្មណ៍ជុំវិញការរៀបចំផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមថា ពិតជាល្អ ហើយនឹងមានអ្នកមកទស្សនាច្រើន ដោយសារព្រឹត្តិការណ៍ស៊ីហ្គេម ទើបតែមានជាលើកទី២នៅកម្ពុជា ម្យ៉ាងទៀតពលរដ្ឋខេត្តកំពតស្រឡាញ់ចូលចិត្ត នឹងគាំទ្រវិស័យកីឡាខ្លាំងណាស់ ។

នៅក្នុងព្រឹត្តិការស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣នេះដែរ ខេត្តកំពតក៏បានទទួលរៀបចំការប្រកួតលើវិញ្ញាទូក  ហើយមកដល់ពេលនេះ ខេត្តបានត្រៀមខ្លួនរួចរាល់ រង់ចាំតែទទួលវត្តមានប្រតិភូកីឡា អត្តពលិក គណៈកម្មការកីឡាអន្តរជាតិ ដែលនឹងមកដល់នៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត








Post a Comment

0 Comments