ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលែងស្រុកកំណើត និងដើរលេងកម្សាន្តនៅខេត្តកំពត បានសម្តែងនូវសេចក្តីពេញចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់សេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃដល់ពួកគេទាំងមកនិងទៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ការផ្តល់នេះពិតជាបានជួយសម្រួលដល់ការចំណាយ សុវត្ថិភាពការធ្វើដំណើរ ការផ្តល់ឱកាសដល់ពលរដ្ឋបានទៅជួបជុំ និងធ្វើបុណ្យទាន់តាមទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាកាត់បន្ថយការកក់ស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
ប្រជាពលរដ្ឋមកលេងស្រុកកំណើត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកដើរលេងកម្សាន្តនៅក្នុងខេត្តកំពត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានសំដែងការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ តាមរយៈការផ្តល់សេវារថយន្តក្រុងជិះដោយឥតគិតថ្លៃទាំងមកនិងទៅដោយសុវត្ថិភាព។ ពួកគាត់ថា ការធ្វើដំណើរមានភាពងាយស្រួល ហើយកន្លែងកម្សាន្តនៅក្នុងខេត្តកំពតក៏រៀបចំបានស្អាត ធានាដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរ បង្កើតបាននូវអនុស្សាវរីយ៍ដ៏គួរឱ្យរីករាយ និងចង់ចាំបំផុត។លោក អ៊ាម ច័ន្ទគ្រិះស្នា ក្រុមការងារដឹកជញ្ជូនអ្នកដំណើររបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ទិសដៅពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត និងពីខេត្តកំពតមកកាន់រាជធានីភ្នំពេញ មានរថយន្តក្រុងជិះដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ចំនួន ៩គ្រឿង រង់ចាំដឹកបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយខេត្តកំពត មានទីតាំងនៅចំណតរថយន្តខេត្ត និងចំណតភ្នំពេញ ស្ថិតនៅលើផ្លូវ២០០៤ ក្បែរទីបញ្ជាការកងទ័ពអាកាស។ លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទទួលសេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃបានច្រើនជាងឆ្នាំមុនៗ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















0 Comments