Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពពលីក្នុងស្រុកដងទង់

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណ:ប្រតិភូ គោរពវិញ្ញាណក្ខន្ធ សពលោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងរាំង ឃុំអង្គ.រមាស ស្រុកដងទង់ ខេត្តកំពត ដែលបានពលីកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមអភិបាកខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសពវីរកងទ័ពដែលបានពលីដើម្បីការពារបូរណៈភាពទឹកដី និងប្រជាពលរដ្ឋខ្មែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបាននាំយកថវិកា រួមជាមួយលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសព។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលនេះជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ទាហានថៃ។ ហើយវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ពទាំងបី ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនេះ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះដែរ ដើម្បីឱ្យស័កសមចំពោះការលះបង់ដ៏ធំធេងនេះ រាល់ការចំណាយក្នុងការប្រារព្ធធ្វើពិធីបុណ្យឈាបណកិច្ចដើម្បីឧទ្ទិសកុសលផលបុណ្យចំពោះលោកព្រឹន្ទបាលទោ ជ្រីវ ម៉ៅ ឯកឧត្ដមអភិបាលខេត្ត ក្នុងនាមជាបងមួយរូបក្នុងគ្រួសារគឺជាអ្នកធានារ៉ាប់រងទាំងអស់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង













Post a Comment

0 Comments