Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពពលីចំនួន ៣នាក់ ដែលមានទីលំនៅក្នុងស្រុកជុំគិរី និងស្រុកឈូក

រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម​ ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណ:ប្រតិភូ គោរពវិញ្ញាណក្ខន្ធ សពវីរកងទ័ពដែលបានពលីនៅសមរភូមិមុខចំនួន ៣នាក់ រួមមាន៖ ១. លោកពលបាលឯក ង៉ែត ចាន់ថុល អាយុ ៣១ឆ្នាំ កងពល៣១ វរៈ៣១២ មានទីលំនៅ ភូមិធ្មារ ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ពលីនៅថ្មដា, ២. លោកព្រិន្ទបាលឯក មាស យ៉ា អាយុ៣៦ឆ្នាំ កងពល៣១ វរៈ៣១២ មានទីលំនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ពលីនៅថ្មដា និងទី៣. លោកអនុសេនីយ៍ឯក ម៉ៅ វិបុល មេបញ្ជាការរង កងពលតូចលេខ ៣១  ក្នុងជន្មាយុ ៥៦ឆ្នាំ មានទីលំនៅ ភូមិត្រពាំងជ្រៃ ឃុំាឈូក ស្រុកឈូក ខេត្តកំពត ពលីនៅថ្មដា ខេត្តពោធិ៍សាត់ ដែលវីរកងទ័ពទាំងបីបានពលីកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម​អភិបាកខេត្ត បាននាំយកថវិកា និងលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសព និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពវីរកងទ័ពទាំងបី និងសូមសម្តែងនូវសេចក្តីសង្វេគសោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់ វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលនេះជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ទាហានថៃ។​ ហើយវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ពទាំងបី ដើម្បីបុព្វហេតុការពារជាតិ​មាតុភូមិនេះ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។

ឯកឧត្តម​​ ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ​  លោកពលបាលឯក ង៉ែត ចាន់ថុល, កព្រិន្ទបាលឯក មាស យ៉ា និងលោកអនុសេនីយ៍ឯក ម៉ៅ វិបុល សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ 

សូមបញ្ជាក់ថា ចំពោះការប្រារព្ធធ្វើពិធីបុណ្យឈាបណកិច្ចដើម្បីឧទ្ទិសកុសលផលបុណ្យចំពោះវីរកងទ័ពជួរមុខដែលបានពលីទាំងបីនាក់ ឯកឧត្ដមអភិបាលខេត្ត ក្នុងនាមជាបងក្នុងគ្រួសារជាអ្នកធានារ៉ាប់រងរាល់ការចំណាយទាំងអស់៕


អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments