Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរខេត្តកំពតកំពុងមមាញឹកក្នុងការពន្លឿនគម្រោងស្ថាបនាផ្លូវនិងកែលម្អសោភ័ណភាពក្រុងដើម្បីត្រៀមទទួលទេសចរក្នុងឱកាសឆ្លងឆ្នាំសកលខាងមុខ

អាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ដ៏ប៉ិនប្រសប់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត សមិទ្ធផលថ្មីៗជាច្រើនបានលេចចេញរូបរាងជាបន្តបន្ទាប់។ ហើយបច្ចុប្បន្នអាជ្ញាធរបាននិងកំពុងមមាញឹក ក្នុងការពន្លឿនគម្រោងស្ថាបនាផ្លូវ និងកែលម្អសោភ័ណភាពក្រុងបន្ថែមទៀត ដើម្បីឱ្យខេត្តកាន់តែស្អាត និងទាក់ទាញភ្ញៀវ ពិសេសជួយលើកកម្ពស់ជីវភាពពលរដ្ឋ។

អភិបាលរងក្រុងកំពត លោក អែត សារិទ្ទ  បានប្រាប់ឱ្យដឹងថា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ក៏ដូចជាលើកកម្ពស់កម្រិតជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ រដ្ឋបាលបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងបាននឹងកំពុងមមាញឹកក្នុងការខិតខំពន្លឿនការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងក្រុង មានផ្លូវ សួនច្បារ និងផ្សារវិថីម្ហូបអាហារជាដើម ទាំងនៅត្រើយខាងកើត និងខាងលិចព្រែកកំពង់បាយ។

លោកអភិបាលរងក្រុងបានបន្ថែមថា កន្លងមកគេឃើញការអភិវឌ្ឍន៍ជាច្រើននៅតែក្រោយខាងកើត  ប៉ុន្តែពេលនេះ ឯកឧត្តមអភិបាលខេត្ត បានចាប់ផ្តើមមករៀបចំកែលម្អសោភ័ណភាព ដោយការស្ថាបនា និងពង្រីងផ្លូវបេតុងមាត់ព្រែកត្រើយខាងលិច ពីចំណុចស្ពានត្រើយកោះមកស្ពានឥន្ទធនូ ហើយការស្ថាបនានេះជិតរួចរាល់១០០%ហើយ។ ផ្លូវនេះពិតជាមានសារៈសំខាន់ក្នុងជួយលើកសោភ័ណ្ឌភាពក្រុងមួយកម្រិតទៀត ពិសេសទាក់ទាញភ្ញៀវទេសចរឱ្យមកអង្គុយលេងកម្សាន្តនៅត្រើយខាងលិច ដើម្បីគយគន់សមិទ្ធផល និងសម្រស់ក្រុងកំពត។

បើតាមការបញ្ជាក់របស់លោកអភិបាលរងក្រុងថា គម្រោងខាងលើនឹងត្រូវបញ្ចប់ជាស្ថាពរ នៅមុនថ្ងៃបុណ្យឆ្លងឆ្នាំសកលដែលនឹងចូលមកដល់នាពេលខាងមុខ។ ហើយលោករំពឹងថាបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ  ភ្ញៀវទេសចរនឹងមកលេងកាន់តែច្រើន ហើយអាចមកកម្សាន្តនឹងរាប់ថយក្រោយ (CountDown) ទាំងនៅក្រើយខាងកើតព្រែកផង និងត្រើយខាងលិចព្រែកផង៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments