(ហ្វ៊ូជៀន, ចិន)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ខេត្តកំពត បានប្រាប់ថ្នាក់ដឹកនាំស្រុកលានឆឹងថា ស្រុកទឹកឈូ គឺជាស្រុកដែលមានសក្តានុពលទេសចរណ៍ បែបធម្មជាតិ វប្បធម៌ និងតំបន់កែច្នៃទេសចរណ៍ជាច្រើនកន្លែង។ លោក អ៉ឹម ច័ន្ទសោធន បានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាពីការផ្លាស់ប្តូរវប្បធម៌ តំបន់សក្តានុពលទេសចរណ៍ ផលិតផលកសិកម្ម និងការងាររៀបចំក្រុម Baseball ជាមួយលោក LAI YUZHONG អភិបាលស្រុកលានឆឹង (LIAN CHENG) ព្រមទាំងថ្នាក់ដឹកនាំស្រុក នៅសាលប្រជុំសាលាស្រុក ខេត្តហ្វ៊ូជៀន (FU JIAN) ប្រទេសចិន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៨ ក្នុងដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក អ៉ឹម ច័ន្ទសោធន បានបញ្ជាក់ថា "ស្រុកទឹកឈូ ខេត្តកំពត ជាស្រុកដែលមានសក្តានុពលទេសចរណ៍ បែបធម្មជាតិ វប្បធម៌ និងតំបន់កែច្នៃទេសចរណ៍ជាច្រើនកន្លែង ហើយផលិតផលរបស់អ្នកស្រុកក៏មានច្រើន តែការកែច្នៃផលិតផលទាំងនេះនៅមានកម្រិត ហើយកសិផលទុរេន និងម្រេច ជាផលិតផលដែលមានសក្តានុពល ហើយទទួលស្គាល់ពាសពេញពិភពលោក"។
លើសពីនេះទៅទៀត លោកអភិបាលក៏បានលើកឡើងទៀតថា នៅស្រុកលានឆឹង ជាស្រុកដែលល្បីល្បាញកីឡាវាយកូនបាល់ (Baseball) ហើយមានរោងចក្រផលិតកូនបាល់ជាច្រើនកន្លែង ហើយស្រុកទឹកឈូ ក៏មានរោងចក្រផលិតកូនបាល់ដូចគ្នា ដូចនេះលោកនឹងព្យាយាមបង្កើតកីឡាវាយកូនបាល់ឲ្យបានមុនគេ ក្នុងខេត្តកំពត។
ជានួយគ្នសនេះលោក LAI YUZHONG ក៏បានថ្លែងអំណរអរគុណដល់ប្រតិភូស្រុកទឹកឈូ ហើយក៏បានលើកឡើងផងដែរថា ការជួបពិភាក្សាថ្ងៃនេះមានផ្លែផ្កាដ៏ល្អចំនួន ៤ចំណុចរួមមាន៖ ១៖ បង្កើនការទំនាក់ទំនងកាន់តែជិតស្និតរវាងស្រុកលាន ឆឹង និងស្រុកទឹកឈូ (កម្ពុជា-ចិន), ២៖ ពង្រឹងការយល់ដឹងពីការផ្លាស់ប្តូរព័ត៌មានអំពី ផលិតផលកសិកម្ម វប្បធម៌ប្រពៃណី និងទេសចរណ៍ពីគ្នាទៅវិញទៅមក, ៣៖ មានការផ្លាស់ប្តូរ និងធនធានសម្រាប់ជួយចែករំលែកទាក់ទងជាមួយការកែច្នៃ វេចខ្ចប់ ផលិតផលកសិកម្ម និងបទពិសោធន៍នៃកីឡាវាយកូនបាល់មកកាន់ស្រុកទឹកឈូ, ៤៖ បន្តគាំទ្រការសហការណ៍លើផ្នែកវប្បធម៌ប្រពៃណីពីគ្នាទៅវិញទៅមក ហើយលោកអភិបាលនិងស្វាគមន៍បងប្អូនខ្មែរមកលេងស្រុកលាន ឆឹងកាន់តែច្រើន៕













0 Comments