Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានក្រុមប្រឹក្សាខេត្តកំពតប្រាប់ឱ្យពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន

ប្រធានក្រុមប្រឹក្សាខេត្តកំពតលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ និងសម្តេចធិបតី បាននិងកំពុងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី កាត់បន្ថយបាននូវផលប៉ះពាល់ជាអតិប្បរមា។ ឯកឧត្តមបានប្រាប់ប្រជាពលរដ្ឋ សូមឱ្យមានភាពកក់ក្តៅក្នុងចិត្ត និងសូមជឿជាក់ចុះថា រដ្ឋាភិបាលកម្ពុជានឹងដោះស្រាយបញ្ចប់ជម្លោះព្រំដែន ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤  ដែលបានធ្វើឡើងនៅ បរិវេណវត្តក្រាំងស្បូវ  ឃុំក្រាំងស្បូវ ស្រុកឈូក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខ និងភាពសុខសានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ហើយអំឡុងពេលមានបញ្ហាព្រំដែន សម្តេចទាំងទ្វេបានរិះរកគ្រប់ធម្យោបាយ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី  និងកាត់បន្ថយបាននូវផលប៉ះពាល់ជាអតិប្បរមា។ ហើយបន្ទាប់ពីបានស្វះស្វែងឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ កិច្ចព្រមព្រៀងសន្តិភាពកម្ពជា-ថៃ នឹងត្រូវធ្វើពិធីចុះហត្ថលេខា ក្នុងជំនួបកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅថ្ងៃ២៦-២៨ ខែតុលាខាងមុខ ដោយលោកប្រធានាធិបតីត្រាំ នឹងចូលរួមធ្វើជាសាក្សីផងដែរ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានប្រាប់ប្រជាពលរដ្ឋ សូមមានភាពកក់ក្តៅក្នុងចិត្ត និងបន្តជឿជាក់លើគោលជំហរ និងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចប់ជម្លោះព្រំដែន។

លោក ចាន់ ថា អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពតក្រោមការដឹកនាំប្រកបដោយគំនិតច្នៃប្រឌិត ដ៏ប៉ិនប្រសប់ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត  សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ដោយឡែក អំឡុងពេលមានជម្លោះព្រំដែន រដ្ឋបាលខេត្តកំពតតែងតែលើកទឹកចិត្ត តាមរយៈការកៀរគរសម្ភារៈថវិកាផ្តល់ជូនដល់កងទ័ពជួរមុខ និងក្រុមគ្រួសារកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត រួមទាំងជីវិតដើម្បីការពារទឹកដី មិនឲ្យបាត់បង់។

សូមបញ្ជាក់ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានការចូលរួមគាំទ្រពីប្រជាពលរដ្ឋយ៉ាងផុសផុល និងបានលើកជាសំណើ សំណូមពរ និងបញ្ហាប្រឈមចំនួន ១០ករណី (ភាគច្រើនបញ្ហាកង្វះអគ្គីសនីប្រើប្រាស់) ហើយអង្គរវេទិការបានរួមគ្នាដោះស្រាយបានទាំង ១០ករណី៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត













Post a Comment

0 Comments