Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

គុណូបការៈដ៏ធំធេងនិងស្នារព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋឋិតក្នុងបេះដូងរបស់ប្រជានុរាស្ត្រព្រះអង្គជារៀងរហូតគ្មានថ្ងៃបំភ្លេចបាន

ថ្នាកដឹកនាំ និងពលរដ្ឋខេត្តកំពត បានរៀបចំប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ ដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន ជូនចំពោះព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើនសម្រាប់ប្រជានុរាស្ត្រដែលជាកូនចៅជំនាន់ក្រោយ។

នៅសាលសន្និសីទបូកគោខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការនៃមន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បានរួមគ្នារៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាជូនចំពោះព្រះវិញ្ញាណក្ខន្ធ ក្នុងថ្ងៃខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ។

ប្រជាពលរដ្ឋខេត្តកំពតបានលើកឡើងថា ពួកគាត់សប្បាយចិត្តដែលបានចូលរួមក្នុងពិធីនាព្រឹកនេះ ដើម្បីបានបង្ហាញនូវសេចក្តីគោរពស្រឡាញ់ រម្លឹក ដឹងគុណជូនចំពោះសម្តេចតា សម្តេចតាទួត ព្រោះអង្គមានគុណូបការៈដ៏ធំធេងបំផុតសម្រាប់ប្រទេសជាតិ និងប្រជារាស្រ្តរបស់ព្រះអង្គ និងបានបង្សល់ទុកនូវស្នាព្រះហស្ថជាច្រើនជាអាទិ៍មាន ការទាមទាមបានឯករាជ្យទាំងស្រុងពីអាណានិគមន៍និយមបារាំង និងការទាមទារប្រាសាទព្រះវិហារពីប្រទេសសៀម តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រមទាំងការបង្រួបបង្រួមផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀត។ ហើយគុណូបការៈដ៏ធំធេងរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គឺឋិតនៅក្នុងបេះដូងរបស់ប្រជានុរាស្ត្រព្រះអង្គជារៀងរហូតគ្មានថ្ងៃបំភ្លេចបាន។

សូមបញ្ជក់ថា គំរូវីរភាពរបស់ព្រះមហាវិរក្សត្រ បានធ្វើឱ្យប្រជានុរាស្រ្ត ចងចាំជានិច្ចហើយ និងយកគំរូតាម ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននឹងកំពុងខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments