ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងអ្នកធ្វើដំណើរពីភ្នំពេញមកកំពត និងពីកំពតទៅភ្នំពេញ បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវារថយន្តក្រុងជិះឥតគិតថ្លៃរយៈពេល ៦ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយចាប់ពីថ្ងៃទី២០- ខែកញ្ញា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យពួកគាត់អាចមកលេងស្រុកកំណើតដោយសុវត្ថិភាព និងកាត់បន្ថយបាននូវការចំណាយថែមទៀតផង។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានធ្វើការថ្លែងអំណរគុណដល់ប្រមុខរឆជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានផ្តួចផ្តើមគំនិតផ្តល់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកាន់ស្រុកកមណើត រាល់ពេលបុណ្យប្រពៃណីជាតិធំៗចំនួន២ គឺបុណ្យចូលឆ្នាំខ្មែរ និងបុណ្យកាន់បិណ្ឌ។ ហើយពួកគាត់ក៌បានថ្លែងអំណរគុណចំពោះ សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនៅតែបន្តផ្តល់ជូនសេវាដឹកជញ្ជូនដោយមិនគិតប្រាក់នេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក អ៊ាម ច័ន្ទគ្រីស្នា ក្រុមការងារបម្រើសេវាដឹកជញ្ជូនសាធារណៈរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរចេញពីរាជធានភ្នំពេញ មកខេត្តកំពតច្រើន តាមរយៈសេវាដឹកជញ្ជូនសាធារណៈនេះ ហើយការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋក៏កាន់តែប្រើសើរ បង្កឲ្យធ្វើដំណើរងាយស្រួល ។
សម្រាប់ទិសដៅពីភ្នំពេញមកខេត្តកំពតមានរថយន្តក្រុង ៩គ្រឿង មានស្ថានីយ៍នៅក្បែរមូលដ្ឋានកងទ័ពអាកាសផ្លូវ២០០៤ រាជធានីភ្នំពេញ។ ការដឹកអ្នកដំណើរទៅមក( កំពត -ភ្នំពេញ) មានរយៈពេល ៦ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments