យោងតាមស្ថិតិលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៨ សីហា ឆ្នាំ២០២៥ ដែលបានបិទផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនប្រឡងនៅខេត្តកំពតឆ្នាំនេះទទួលបាននិទ្ទេស A មានចំនួន ៨៨នាក់ ស្រី ៦១នាក់ (កើនឡើង ១០នាក់ បើប្រៀបធៀបនឹងលទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ដែលមានសិស្សនិទ្ទេស A ចំនួន ៧៨នាក់។) ។
នៅក្នុងនោះចំណោមសិស្សនិទ្ទេស A ទាំង៨៨នាក់នោះ រួមមានសិស្សក្រុងកំពត ចំនួន ១៦នាក់ ស្រី ១៣ នាក់, ក្រុងបូកគោចំនួន ៧នាក់ ស្រី ៥នាក់ ស្រុកទឹកឈូ ៧នាក់ (ស្រី៧) ស្រុកកំពង់ត្រាច ចំនួន ៧នាក់ ស្រី ៤នាក់ ស្រុកបន្ទាយមាសចំនួន ១២នាក់ ស្រី ១០នាក់ ស្រុកឈូកចំនួន ៩នាក់ ស្រី៧ នាក់ ស្រុកដងទង់ចំនួន ៤ នាក់ ស្រី ៤ នាក់ ស្រុកជុំគីរី ចំនួន ៥ នាក់ ស្រី ២នាក់ និងសិស្សស្រុកអង្គរជ័យ ២១នាក់ ស្រី ៩នាក់ ជារួមឆ្នាំនេះគ្រប់ស្រុកមានសិស្សជ័យលាភីនិទ្ទេស A។
នៅក្នុងតារាងស្ថិតិលទ្ធផលនោះ ក៏បានបញ្ជាក់ដែរថា ខេត្តកំពតមានសិស្សប្រឡងជាប់សរុប ចំនួន ៤.៦៩៨នាក់ ស្រី ២.៧២៥នាក់ ស្នើ ៩០.៨៥% ក្នុងនោះអត្រាសិស្សប្រុស ប្រឡងជាប់ ៨៩.៧% និងសិស្សស្រីជាប់ ៩២.១២%។
សូមបញ្ជាក់ថា ខេត្តកំពតមានសិស្សប្រឡង ផ្នែកវិទ្យាសាស្ត្រ ចំនួន ១៣៣៨នាក់ ជាប់ ១០៩៥នាក់ ស្រី ៧០៥នាក់ ផ្នែកវិទ្យាសាស្ត្រសង្គម ៣៨៩៩នាក់ ជាប់៣៦០៣នាក់ ស្ត្រី ២០២០៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments