Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សមាជិកក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តខិតខំបង្កើនប្រសិទ្ធភាពការងារផ្តល់សេវានិងអភិបាលកិច្ចល្អជូនដល់ពលរដ្ឋឱ្យកាន់តែប្រសើរ

ថ្នាក់ដឹកនាំខេត្តកំពតបានជំរុញលើកទឹកចិត្តដល់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ (គកនក) ឃុំ-សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាពលើការងារគ្រប់គ្រងថវិកា នីតិវិធីចំណូល ចំណាយ និងការរៀបចំឯកសារទូទាត់ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា និងជាពិសេសការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ធ្វើយ៉ាងឱ្យកាន់តែប្រសើរ។ណាដើម្បីបង្កើនប្រសិទ្ធភាពការងារភិបាលកិច្ច និងការងារផ្តល់សេវាជូនពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីអំពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ នៅសាលសន្និសិទបូកគោ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានលើកឡើងថា នៅក្នុងដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបង្កើតឱ្យមានស្ថាប័នមួយដែលតំណាងឱ្យក្រុមប្រឹក្សារដ្ឋបាលទាំងអស់នៅថ្នាក់ខេត្ត និងនៅថ្នាក់ជាតិ។ រាជរដ្ឋាភិបាលបានចាត់ទុកស្ថាប័នតំណាងនេះថា ជាស្ថាប័នមួយដែលដើរតួនាទី និងជាដៃគូយ៉ាងសំខាន់នៅក្នុងការជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអនុវត្តអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ ហើយរាជរដ្ឋាភិបាលជឿជាក់ថា សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តកំពត ដែលត្រូវបង្កើតឡើងក៏នឹងដើរតួនាទីសំខាន់ដូចស្ថាប័នរដ្ឋដែរ។ ជាក់ស្តែងការផ្តល់វគ្គបណ្តុះបណ្តាលនាពេលនេះ រៀបចំឡើងដោយមានគោលបំណងជួយបង្កើនការយល់ដឹងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ (គកនក) ឃុំ-សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ លើការងារសំខាន់ៗមួយចំនួន ក្នុងការគ្រប់គ្រងថវិកា នីតិវិធីចំណូល ចំណាយដែលបានមកពីការផ្តល់សេវារដ្ឋបាល និងការរៀបចំឯកសារសម្រាប់ធ្វើការទូទាត់នៅរតនាគារឱ្យបានល្អប្រសើរ និងទាន់ពេលវេលា និងជាពិសេសសម្រាប់រៀបចំផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៦។

ឯកឧត្តមក៏បានធ្វើការជំរុញ និងលើកទឹកចិត្តដល់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ គ.ក.ន.ក ស្មៀន និងជំនួយការហិរញ្ញវត្ថុទាំងអស់នៅខេត្តកំពត សូមឱ្យបន្តខិតខំយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារភិបាលកិច្ច និងការផ្តល់សេវាជូនពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះដែរ ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ខេត្តកំពត លោក ស៊ីវ យុត បានថ្លែងអំណរគុណដល់ក្រុមគាំទ្របច្ចេកទេសរបស់ក្រសួងមហាផ្ទៃ សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលបានប្រឹងប្រែងនៅក្នុងដំណើរការបង្កើតសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ជាពិសេសការរៀបចំមហាសន្និបាតពង្រីកសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ខេត្តកំពត ដែលជួយធ្វើឱ្យសមាគមនាកន្លងមកឱ្យទទួលបានលទ្ធផលល្អ ក្នុងនោះរួមមាន៖ ១.បង្កើតបានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត, ២.ការធ្វើអាណាប័កផ្ទេរសិទ្ឋជូនចៅសង្កាត់ក្នុងក្រុង, ៣.ការផ្តល់ឯកសណ្ឋាន និងសញ្ញាស័ក្កជាសំគាល់សំរាប់មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងក្រុមប្រឹក្សាឃុំ-សង្កាត់, ៤.បានចូលរួមគ្រប់គណៈកម្មាធិការនៅថ្នាក់ក្រោមជាតិ ខេត្ត ក្រុង ស្រុក ក្រុមកាងារគណនេយ្យភាព  និង៥.បានដឹកនាំ អនុវត្តន៍គោលការណ៍លក្ខន្តិកៈរបស់សមាគម ដោយទទួលបានជោគជ័យគួរជាទីមោទនៈ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments